កម្មវិធីប្រជុំដើម្បីត្រៀមចូលបវេសនកាលឆ្នាំសិក្សាថ្មី២០២៤-២០២៥

កាលពីថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៤ កន្លងទៅនេះ គណៈកម្មការសាលា នៃសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាតាកែវ បានរៀបចំកិច្ចប្រជុំតម្រង់ទិស និងត្រៀមឆ្នាំសិក្សាថ្មី ២០២៤-២០២៥ សម្រាប់លោកគ្រូ អ្នកគ្រូថ្នាក់ទី៧ ដល់ថ្នាក់ទី១២។  គោលបំណងនៅក្នុងកិច្ចប្រជុំនេះ ដើម្បីផ្តល់ព័ត៌មានទូទៅ និងរម្លឹកបទបញ្ជាទូទៅសម្រាប់លោកគ្រូ អ្នកគ្រូ ព្រមទាំងសិស្សានុសិស្សផងដែរ។ ក្នុងឱកាសនោះគណៈកម្មការបានធ្វើការបោះឆ្នោតជ្រើសរើសប្រធានក្រុមបច្ចេកទេស និងអនុប្រធានក្រុមបច្ចេកទេសតាមកម្រិតថ្នាក់ និងតាមមុខវិជ្ជាសិក្សា។ ចុងបញ្ចប់ក្នុងកិច្ចប្រជុំតម្រង់ទិសនេះលោកគ្រូ អ្នកគ្រូ មានជាសំណួរ និងសំណូមពរសួរទៅកាន់ចាងហ្វាងផងដែរ។

ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៤

អត្ថបទទាក់ទង