កាលពីថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៣ មូលនិធិ ម៉េងលី ជេ. គួច សហការជាមួយសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាតាកែវ រៀបចំកម្មវិធីសប្បុរសធម៌ទៅកាន់មណ្ឌលកុមារកំព្រាខេត្តតាកែវ ដែលមានទីតាំងស្ថិតនៅក្នុងភូមិ៣ សង្កាត់រការក្នុង ក្រុងដូនកែវ ខេត្តតាកែវ។ កម្មវិធីទាំងនេះ ជាគំនិតផ្ដួចផ្ដើម ដែលទទួលបានការឧបត្ថម្ភផ្ទាល់ពីអ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី ដែលមានទឹកចិត្ដសប្បុរសក្នុងការចែករំលែកតាមរយៈការផ្ដល់អាហារូបករណ៍ ការផ្ដល់ជំនួយលើសេវាសុខភាពដល់សិស្សនិស្សិតកុមារកំពា្រ ជនគ្មានទីពឹង ប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតជាដើម។ នៅក្នុងកម្មវិធីសប្បុរសធម៌នោះដែរ មូលនិធិ ម៉េងលី ជេ. គួច រួមទាំង គណៈគ្រប់គ្រងសាលារៀន លោកគ្រូ អ្នកគ្រូ បុគ្គលិក សិស្សានុសិស្ស បាននាំយកអំណោយជាច្រើនរួមមាន អង្ករ សម្ភារសិក្សារបស់សិស្សានុសិស្ស សម្ភារប្រើប្រាស់ប្រចាំថ្ងៃ សម្ភារបន្ទប់ទឹក បរិច្ចាគដល់កុមារកំព្រាចំនួន៥៦នាក់ និងបុគ្គលិកនៅក្នុងមណ្ឌលកុមារកំព្រាខេត្តតាកែវ។
Sep 15, 2023