សង្កេតទម្រង់គ្រាប់អាមីដុង និងកំណត់អត្តសញ្ញាណអាមីដុង

សកម្មភាពពិសោធន៍របស់សិស្សានុសិស្សថ្នាក់ទី១១ មុខវិជ្ជាជីវវិទ្យា ក្រោមប្រធានបទស្តីពី៖ "សង្កេតទម្រង់គ្រាប់អាមីដុង និងកំណត់អត្តសញ្ញាណអាមីដុង"  
បង្រៀនដោយលោកគ្រូ សុច សុភាព

កាលពីថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៣ កន្លងទៅនេះ គណៈគ្រប់គ្រងសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាតាកែវ បានរៀបចំការពិសោធក្រោមប្រធានបទ “សង្កេតទម្រង់គ្រាប់អាមីដុង និងកំណត់អត្តសញ្ញាណអាមីដុង” ជូនដល់សិស្សថ្នាក់ទី១១ ដែលដឹកនាំដោយលោកគ្រូ សុច សូភាព គ្រូបង្រៀនមុខវិជ្ជាជីវវិទ្យា។

ក្នុងការពិសោធលើប្រធានបទនេះផងដែរ លោកគ្រូ បានលើកយកនូវចំណុចសំខាន់ៗនៃខ្លឹមសារមេរៀនមកធ្វើការបង្ហាញដល់សិស្សានុសិស្សបានសិក្សាអំពីជំនាញក្នុងការធ្វើពិសោធងាយៗដែលទាក់ទងសមាសធាតុនៃអាហារ រួមទាំងសង្កេតទម្រង់គ្រាប់អាមីដុង និងកំណត់អត្តសញ្ញាណអាមីដុង។ នៅក្នុងនោះផងដែរ លោកគ្រូបានរៀបចំសម្ភារៈពិសោធដូចជា ពីប៉ែត ដំឡូង កែវទឹក កែវបេស៊ែ បន្ទះកញ្ចក់ ចេក ឡាម មីក្រូទស្សន៍ កាំបិត សូ.អ៊ីយ៉ូត ឡាម៉ែល និងម៉្សៅអង្ករ។ បន្ទាប់មកទៀត លោកគ្រូក៏បានបង្ហាញពីទ្រឹស្តីមេរៀនយ៉ាងលម្អិតទាក់ទងនឹងដំណើរការនៃការពិសោធដល់សិស្សានុសិស្សឱ្យបានដឹងគ្រប់ៗគ្នា ដើម្បីឱ្យការពិសោធទទួលបានលទ្ធផលល្អប្រសើរ។ លោកគ្រូបានពន្យល់ណែនាំលម្អិតនៃការអនុវត្តពិសោធទៅតាមដំណាក់កាលនីមួយៗ រួមទាំងធ្វើការបែងចែកសិស្សជាក្រុម ដោយក្នុងមួយក្រុមៗមានសមាជិកពី៤ ទៅ៥នាក់។ សិស្សានុសិស្សទាំងអស់បានសហការគ្នាយ៉ាងល្អក្នុងការចូលរួមអនុវត្តការពិសោធជាក់ស្តែងដោយមានការណែនាំពីលោកគ្រូរហូតទទួលបានលទ្ធផលល្អប្រសើរ និងបានសម្រេចនូវវត្ថុបំណងដូចអ្វីដែលបានរំពឹងទុក។

សកម្មភាពផ្សេងៗ សូមចុចលើតំណភ្ជាប់ខាងក្រោម៖

https://www.facebook.com/photo/?fbid=389050543451561&set=pcb.389051426784806

Nov 17, 2023

អត្ថបទទាក់ទង