កាលពីថ្ងៃសៅរ៍ ទី៦ ខែកក្កដា ឆ្នាំ២០២៤ គណៈគ្រប់គ្រង លោកគ្រូ អ្នកគ្រូ និងក្រុមការងារមួយចំនួនទៀត នៃសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាតាកែវ បានធ្វើការដឹកនាំសិស្សានុសិស្សពីថ្នាក់ទី៧ ដល់ទី៩ ចុះកម្មសិក្សាទៅកាន់ រមណីយដ្ឋានវត្តពុទ្ធគិរីកម្ពុជា ដែលស្ថិតនៅក្នុងភូមិអន្លង់ភ្ញៀវ ឃុំត្រពាំងគ្រញូង ស្រុកត្រាំកក់ ខេត្ដតាកែវ ។ ដំណើរទស្សនកិច្ចសិក្សានេះ មានគោលបំណងផ្ដល់ឱកាសឱ្យប្អូនៗសិស្សានុសិស្សបានក្រេបជញ្ជក់ចំណេះដឹងជាក់ស្តែង ដែលទទួលបានតាមរយៈការទស្សនា ឬសិក្សាឈ្វេងយល់នៅតាមតំបន់រមណីយដ្ឋាន។ ម្យ៉ាងទៀត ដើម្បីបង្កើនភាពក្លាហានដល់សិស្សតាមរយៈការសហការ ទំនាក់ទំនងល្អជាមួយមហាជន ជាពិសេសរឹតចំណងមិត្ដភាពពួកគេកាន់តែមានភាពរឹងមាំបន្ថែមទៀតផងដែរ។ ក្រៅពីនោះសិស្សក៏បានចុះទៅឧបត្ថម្ភអំណោយសប្បុរធម៌ដល់សិស្សានុសិស្សនៃសាលាបឋមសិក្សាត្នោតជុំផងដែរ។
ថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២៤