ទិវាវប្បធម៌លើកទី១៦ ប្រចាំឆ្នាំ២០២៤ មជ្ឈមណ្ឌលភាសា អេ អាយ អាយ និងសាលារៀន អន្តរទ្វីប អាមេរិកាំង

កាលពីថ្ងៃសុក្រ ទី១២ ខែមេសា ឆ្នាំ២០២៤ ម​ជ្ឈមណ្ឌលភាសា អេ អាយ អាយ និងសាលារៀន អន្តរទ្វីប អាមេរិកាំង បានរៀបចំទិវាវប្បធម៌លើកទី១៦ ប្រចាំឆ្នាំ២០២៤។ គោលបំណងនៃការរៀបចំទិវាវប្បធម៌គឺ  ដើម្បីចូលរួមអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ។ ទន្ទឹមគ្នានេះដែរ ទិវាវប្បធម៌ជាតិក៏ជាឱកាសដ៏មានតម្លៃមួយ ដើម្បីបំផុសនូវស្មារតីស្រឡាញ់ជាតិវប្បធម៌ ទំនៀមទម្លាប់ ប្រពៃណី និងអត្តសញ្ញាណជាតិ ក្នុងចំណោមប្រជាពលរដ្ឋខ្មែរគ្រប់រូប ជាពិសេសក្នុងស្រទាប់យុវជនដែលត្រូវបន្តវេនអភិរក្សវប្បធម៍ជាតិ លើកស្ទួយឱ្យតម្លៃ ព្រមទាំងរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមស្របតាមគោលនយោលបាយជាតិស្តីពី វិស័យវប្បធម៌ផងដែរ។ ក្រោមការចូលរួមរបស់គណៈគ្រប់​គ្រង​​សាលា លោកគ្រូ អ្នកគ្រូ បុគ្គលិក អ្នកអាណាព្យាបាលសិស្ស រួមទាំងសិស្សានុសិស្សបានចូលរួមយ៉ាងសប្បាយរីករាយ ហើយមានសកម្មភាពជាច្រើនដូចជា ការសំដែងដោយសិស្សានុសិស្ស  ការលេងល្បែងប្រជាប្រិយ ការលក់អាហារផ្សេងៗដើម្បីសប្បុរសធម៌ និងសកម្មភាពផ្សេងៗទៀត ។ ទិវាវប្បធម៌លើកទី១៦ ប្រចាំឆ្នាំ២០២៤ នេះបានដំណើរការទៅដោយរលូន និងយ៉ាងសប្បាយរីករាយ។

ថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៤

អត្ថបទទាក់ទង