កម្មវិធីបុណ្យណូអ៊ែលឆ្នាំសិក្សា ២០២៤-២០២៥

កាលពីថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៤ កន្លងទៅនេះ គណៈកម្មការសាលា លោកគ្រូ អ្នកគ្រូ រួមទាំងបុគ្គលិកគ្រប់ផ្នែកនៃសាលារៀន អន្តរទ្វីប អាមេរិកាំង បានរៀបចំកម្មវិធីបុណ្យណូអ៊ែល​​សម្រាប់សិស្សានុសិស្ស​ថ្នាក់ក្រោមមត្តេយសិក្សា​ ដល់ថ្នាក់ទី៦។​ នៅក្នុងនោះផងដែរក៍មានការអញ្ជើញចូលរួមពីសំណាក់ មាតាបិតា ឬអ្នកអាណាព្យាបាល រួមទាំងសិស្សានុសិស្សជាច្រើននាក់ផងដែរ។ កម្មវិធីនេះប្រព្រឹត្តទៅ នៅអាហារដ្ឋាន​​ជាន់​ផ្ទា​ល់ដី ( ALEX FOOD COURT)  នៃអគារ​សាលារៀន អន្តរទ្វីប​ អាមេរិកាំង ។ នៅក្នុងកម្មវិធីនេះត្រូវបានប្រព្រឹត្តឡើងក្នុងគោលបំណង ដើម្បីឱ្យប្អូនៗទទួលបានភាពសប្បាយរីករាយជាមួយមិត្តរួមថ្នាក់ ដោយមានការសម្តែងទេពកោសល្យ​ ការ​បង្ហាញក្បាច់រាំ និងការថតរូបភាពទុកជាកម្រងអនុស្សាវរីយ៍។

ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៤

អត្ថបទទាក់ទង