កញ្ញា តាប់ សោភ័ណ្ឌ

កញ្ញា តាប់ សោភ័ណ្ឌ

អនុប្រធានគ្រូនៃកម្មវិធីភាសាអង់គ្លេស សាខាតាកែវ

កញ្ញា តាប់ សោភ័ណ្ឌ កើតនៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ១៩៩៥ នៅខេត្តសៀមរាប។ កញ្ញាបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រផ្នែកអប់រំភាសាអង់គ្លេស ពីសាកលវិទ្យាល័យ USEA ខេត្តសៀមរាប ក្នុងឆ្នាំ ២០១៧ ។ កញ្ញាបានចាប់ផ្តើមបម្រើការងារក្នុងសាកលវិទ្យាល័យUSEA ពីឆ្នាំ២០១២ ដល់ ២០១៦ ។ ក្រោយមកទៀត កញ្ញាបានបម្រើការងារជាគ្រូបង្រៀនភាសាអង់គ្លេសនៅ ស្ថាប័នឯកជនមួយចំនួន ក្នុងខេត្តសៀមរាប ហើយទទួលបានបទពិសោធន៍ល្អៗជាច្រើនក្នុងវិស័យអប់រំ ។នៅថ្ងៃទី ២១ ខែតុលាឆ្នាំ ២០១៩ កញ្ញាបានចូលបម្រើការងារនៅសាលារៀនអន្តរទ្វីបអាមេរិកាំង ក្នុងតួនាទីជាគ្រូបង្រៀនភាសាអង់គ្លេសពេញម៉ោង។

យោងតាមសមត្ថភាពការងារ ការខិតខំប្រឹងប្រែង និងភាពតស៊ូអត់ធ្មត់ កញ្ញាត្រូវបានតែងតាំងជាអនុប្រធានគ្រូ នៃកម្មវិធីភាសាអង់គ្លេស នៅថ្ងៃទី 0១ ខែតុលាឆ្នាំ ២០២១ ដោយទទួលភារកិច្ច និងការទទួលខុសត្រូវក្នុងការជួយសម្រួលកម្មវិធីភាសាអង់គ្លេសយោងតាមសមត្ថភាពការងារ ការខិតខំប្រឹងប្រែង និងភាពតស៊ូអត់ធ្មត់ កញ្ញាត្រូវបានតែងតាំងជាអនុប្រធានគ្រូ នៃកម្មវិធីភាសាអង់គ្លេស នៅថ្ងៃទី ១ ខែតុលាឆ្នាំ ២០២១ ដោយទទួលភារកិច្ច និងការទទួលខុសត្រូវក្នុងការជួយសម្រួលកម្មវិធីភាសាអង់គ្លេសសម្រាប់មត្តេយ្យសិក្សា បឋមសិក្សា អនុវិទ្យាល័យនិងវិទ្យាល័យក្នុងកម្មវិធីអប់រំទូទៅខ្មែរ។ក្នុងនាមអនុប្រធានគ្រូម្នាក់ កញ្ញារីករាយក្នុងការបម្រើការងារនៅក្នុងវិស័យអបរំ និងសង្ឃឹមយ៉ាងមុតមាំក្នុងការបំពេញតួនាទីនេះ ដើម្បីបន្តអោយកម្មវិធីភាសាអង់គ្លេស នៃសាលារៀនអន្តរទ្វីប អាមេរិកាំង កាន់តែមានប្រសិទ្ធភាព និងមានគុណភាពខ្ពស់។

ថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២២