លោកស្រី ហេង បូររឿង

លោកស្រី ហេង បូររឿង

ចាងហ្វាងរងមធ្យមសិក្សាបឋមភូមិ និងទុតិយភូមិ សាខាតាកែវ

ជម្រាបសួរ ​លោក​ ​លោកស្រី​ដែល​ជា​មាតាបិតា​ ​ឬ​អ្នកអាណាព្យាបាល​សិស្ស​ ​និង​បងប្អូន​សាធារណជន​ទាំងអស់​ជាទី​គោរព​រាប់អាន​!

តាង​នាម​ឱ្យ​សាលារៀន​ អន្តរទ្វីប​ អាមេរិកាំង​ នាងខ្ញុំ​សូម​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​លោក​ លោកស្រី​ជា​មាតាបិតា​ ឬអ្នកអាណាព្យាបាល​ដែល​បាន​ជ្រើសរើស​ និង​គាំទ្រ​យ៉ាង​ពេញទំហឹង​ចំពោះ​ សាលារៀន​ អន្តរទ្វីប​ អាមេរិកាំង​ សម្រាប់​បណ្តុះបណ្តាល​បុត្រធីតា​របស់​លោក​អ្នក​។ សាលារៀន​ អន្តរទ្វីប​ អាមេរិកាំង​ គឺជា​ថ្នាល​បណ្តុះបណ្តាល​ដែល​មាន​ចក្ខុវិស័យ​ច្បាស់លាស់​គឺ​ “គុណភាព​ វិន័យ​ សេវាកម្ម​” សម្រាប់​សិស្សានុសិស្ស​មក​ពី​គ្រប់​មជ្ឈដ្ឋាន​ដើម្បី​ទទួលការ​អប់រំ​ប្រកបដោយ​គុណភាព​ និង​ប្រសិទ្ធភាព​ខ្ពស់​។ ​ សិស្សានុសិស្ស​ទាំងអស់​នឹង​ទទួល​បានការលើកកម្ពស់សមត្ថភាពឱ្យមានភាពក្លាហាន ភាពជាអ្នកដឹកនាំ ការសហការ ភាពម៉ត់ចត់ សុខភាពល្អ សាមគ្គីភាព ទំនាក់ទំនង និងបទពិសោធ ព្រមទាំងជំរុញឱ្យប្អូនៗសិស្សានុសិស្សមានសមត្ថភាពគ្រប់គ្រាន់ទាំងចំណេះដឹងទូទៅ ចំណេះធ្វើ និងភាសាអង់គ្លេសជាដើម។

សាលារៀន​ អន្តរទ្វីប​ អាមេរិកាំង​ បាន​យកចិត្ត​ទុកដាក់​បំពេញ​បេ​សកម្ម​អប់រំ​មួយ​ឈរ​លើ​មាគ៌ា​ដ៏​ត្រឹមត្រូវ​ស្របតាម​កម្មវិធី​សិក្សា​របស់ក្រ​សួង​ អប់រំ​ យុវជន​ និងកីឡា​ រួមទាំង​គោលការណ៍​របស់​​រដ្ឋាភិបាល​ក្នុង​ការកាត់បន្ថយ​ភាព​ក្រីក្រ​។ សាលា​លើកកម្ពស់​ និង​លើកទឹកចិត្ត​សិស្ស​គ្រប់​កម្រិត​ថ្នាក់​ក្នុង​ការស្រាវជ្រាវ​តាម​ប្រព័ន្ធ​អ៊ីនធឺណេត ​តាម​ឯកសារ​យ៉ាង​ច្រើន​នៅក្នុង​បណ្ណាល័យ​ មិន​ត្រឹមតែ​បណ្តុះបណ្តាល​សិស្សានុសិស្ស​ឱ្យ​មានចំណេះ​ដឹង​ពិតប្រាកដ​ ក្រមសីលធម៌​ គឺថែមទាំង​ឱ្យ​ប្អូនៗ​ចេះ​ចែករំលែក​ មាន​ទំនួល​ខុសត្រូវ​ក្នុង​សង្គម​ និង​មាន​សមត្ថភាព​គ្រប់គ្រាន់​នៅពេល​ដែល​ប្អូន​ៗចេញទៅ​រៀន​នៅ​តាម​សកលវិទ្យាល័យ​នានា​មិនថា​ក្នុង​ប្រទេស​ ឬក្រៅប្រទេស​ឡើយ ហើយថ្ងៃ​អនាគតប្អូនៗ​នឹង​ក្លាយជា​ធនធានមនុស្សយ៉ាងពិតប្រាកដនៅក្នុងសង្គម។

ជាចុងក្រោយ​នាងខ្ញុំសូម​ថ្លែងអំណរគុណដល់​មាតាបិតា​ និង​អ្នកអាណាព្យាបាល​សិស្ស​ទាំងអស់​ ដែល​បាន​គាំទ្រ​ និង​មានទំនុក​ចិត្ត​ចំពោះ​សាលារៀន​ អន្តរទ្វីប​ អាមេរិកាំង​ ក៏ដូចជា​ផ្តល់​ឱកាស​ដល់​កូន​ៗ ​ឱ្យមក​សិក្សា​នៅ​សាលារៀន​ អន្តរទ្វីប​ អាមេរិកាំង​។ សូម​គោរព​ជូនពរ​ លោក​ លោកស្រី​ មាតាបិតា​ ​អ្នកអាណាព្យាបាល​ និង​​ប្អូន​ៗសិស្សានុសិស្ស​ទាំងអស់​មាន​សុខភាព​ល្អ សេចក្តីសុខសុភមង្គល​ និង​ជោគជ័យ​គ្រប់​ភារកិច្ច​។

ការវិនិយោគលើចំណេះដឹង នឹងនាំមកនូវប្រយោជន៍ដ៏ប្រសើរបំផុតសម្រាប់ខ្លួនឯង គ្រួសារ និងសង្គមជាតិទាំងមូល។

ថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២២