អ្នកស្រី ឌុច កញ្ញារី

អ្នកស្រី ឌុច កញ្ញារី

អ្នកប្រឹក្សាសិក្សាសាលា

អ្នកស្រី ឌុច កញ្ញារី បានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រសិល្បៈ ឯកទេសនីតិសាស្ត្រពីសាកលវិទ្យាល័យ បៀលប្រាយតាកែវ នៅខែសីហា ឆ្នាំ២០១៤។ អ្នកស្រីបានចូលបម្រើការងារជាអ្នកអប់រំសហគមន៍ ក្នុងឆ្នាំ២០០៦ ដល់ ឆ្នាំ២០១៤ នៅអង្គការ ឆេមស៍ (ស្ថិតក្រោមគម្រោងរបស់អង្គការ ភី អេស អាយ កម្ពុជា) ផ្តោតទៅលើការអប់រំដល់យុវវ័យ នៅក្នុងសហគមន៍ និងគ្រប់គ្រងបុគ្គលិកផ្នែកទីផ្សារទំនាក់ទំនង សម្រាប់អប់រំ និងបញ្ជូនស្រ្តីទៅរកមធ្យោបាយពន្យាកំណើត នៅមណ្ឌលសុខភាព និងគ្លីនិចព្រះអាទិត្យ។ នៅខែមីនា ឆ្នាំ២០១៤ ដល់ ខែមីនា ឆ្នាំ២០២០ អ្នកស្រី ក៏បានប្តូរទៅបម្រើការងារជា ប្រធានរដ្ឋបាល នៅក្រុមហ៊ុន ហ្គោលដិន ដូនកែវ រ៉ាយស៍មីល សាខាតាកែវ ។ ចាប់ពីខែមេសា ឆ្នាំ២០២០ ដល់ខែតុលា ឆ្នាំ២០២២ អ្នកស្រីបានប្តូរការងារមកធ្វើជាប្រធានរដ្ឋបាល របស់ក្រុមហ៊ុនសន្តិសុខ អេស ភី អិល អេស ដែលមានទីតាំងនៅទីក្រុងភ្នំពេញ។ ហើយចាប់ពីខែ វិច្ឆិកា ឆ្នាំ២០២២ ដល់ ខែកក្កដា ឆ្នាំ២០២៣ អ្នកស្រី បានក្លាយជាបុគ្គលិកផ្តល់ព័តមានមួយរូប របស់ក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន ដែលមានទីតាំងនៅខេត្តតាកែវ។

អ្នកស្រី ឌុច កញ្ញារី បានចូលបម្រើការងារជាអ្នកប្រឹក្សាសិក្សាសាលា (School Counselor) នៅសាលារៀន អន្តរទ្វីប អាមេរិកាំង នៅថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៣។ អ្នកស្រី បានរួមចំណែកក្នុងការចែករំលែកនូវវិធីសាស្រ្តសិក្សា អប់រំវិន័យ និងសីលធម៌ទៅដល់សិស្សានុសិស្សដែលកំពុងមានវត្តមាននៅសាលារៀន អន្តរទ្វីប អាមេរិកាំងយ៉ាងសកម្មដើម្បីឱ្យទទួលបាននូវគុណភាពសិក្សា វិន័យ និងសីលធម៌។ មិនតែប៉ុណ្ណោះ អ្នកស្រីបានដើរតួនាទីយ៉ាងសំខាន់ជាអ្នកចិត្តសាស្រ្តក្នុងការជួយសម្របសម្រួល និងប្រឹក្សាបញ្ហាផ្លូវចិត្តទៅដល់សិស្សានុសិស្ស និងក្រុមការងារផ្ទាល់ ។សាលាមានការកោតសរសើរយ៉ាងស្មោះចំពោះអ្នកស្រី ដែលមានការលះបង់ខ្ពស់ និងខិតខំអស់ពីកម្លាំងកាយចិត្តបំពេញការងារ ដែលបានរួមចំណែកក្នុងការអភិវឌ្ឍស្ថាប័នឱ្យទទួលបានជោគជ័យរហូតមកដល់បច្ចុប្បន្ននេះ។

ថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២២