ពិធីចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នានេះ មានវត្តមានអញ្ជើញចូលរួមជាអធិបតីភាពពី អ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី ស្ថាបនិក ប្រធានក្រុមប្រឹក្សាភិបាល និងអគ្គនាយកប្រតិបត្តិ នៃក្រុមហ៊ុនម៉េងលី ជេ. គួច អេឌ្យូខេសិន រួមជាមួយគណៈគ្រប់គ្រង នៃគ្រឹះស្ថានប្រសិទ្ធភាព ហ្វាយនែន តំណាងដោយ លោក ឃុន ដាវុធ ប្រធានផ្នែកហិរញ្ញវត្ថុស្តីទី (COO) អគ្គនាយក របស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុប្រសិទ្ធភាព ហ្វាយនែន ភីអិលស៊ី។ គោលបំណងធំ នៃពិធីចុះអនុស្សរណៈយោគយល់គ្នានេះ គឺដើម្បីខិតខំប្រឹងប្រែងរួមគ្នាឆ្ពោះទៅរកការលើកកម្ពស់វិស័យអប់រំ និងលទ្ធភាពទទួលបានការអប់រំក្នុងប្រទេសកម្ពុជា។
តាមរយៈកម្មវិធីផ្ដល់ឥណទានលើការបង់ថ្លៃសិក្សា សាលារៀន អន្តរទ្វីប អាមេរិកាំង មានគោលបំណងកាត់បន្ថយបន្ទុកហិរញ្ញវត្ថុលើគ្រួសារ ដោយផ្តល់ជូននូវផែនការទូទាត់ដែលអាចគ្រប់គ្រងបានល្អប្រសើរជាងមុន និងធានាថាឧបសគ្គផ្នែកហិរញ្ញវត្ថុមិនមែនជាការរាំងស្ទះដល់ការសិក្សារបស់សិស្សានុសិស្សឡើយ។ គំនិតផ្តួចផ្តើមនេះ មិនត្រឹមតែពង្រឹងការប្តេជ្ញាចិត្តរបស់សាលារៀន អន្តរទ្វីប អាមេរិកាំង ចំពោះឧត្តមភាពសិក្សាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងផ្តល់សិទ្ធិអាទិភាពដល់គ្រួសារក្នុងការវិនិយោគលើអនាគតកូនៗរបស់ពួកគេថែមទៀតផង។
បន្ទាប់ពីពិធីចុះហត្ថលេខានេះ សន្និសីទសារព័ត៌មានមួយត្រូវបានធ្វើឡើង ដើម្បីផ្តល់ការយល់ដឹងបន្ថែមអំពីអត្ថប្រយោជន៍នៃភាពជាដៃគូ និងដំណើរការជានិរន្តរ៍ ដែលពាក់ព័ន្ធនឹងការផ្តល់ឥណទានលើការបង់ថ្លៃសិក្សា។ តំណាងពីសាលារៀន អន្តរទ្វីប អាមេរិកាំង បានរំឭកឡើងវិញនូវការយកចិត្តទុកដាក់របស់គ្រឹះស្ថានក្នុងការផ្តល់ការគាំទ្រយ៉ាងពេញលេញដល់សិស្សានុសិស្ស និងក្រុមគ្រួសាររបស់ពួកគេ ដោយសង្កត់ធ្ងន់ទៅលើការរួមចំណែកជំរុញដល់ការអភិវឌ្ឍវិស័យអប់រំនៅកម្ពុជា។
ថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២៤