កាលពីថ្ងៃទី៩ ខែកក្កដា ឆ្នំា២០២២ កន្លងទៅនេះ គណៈកម្មការ លោកគ្រូ អ្នកគ្រូ នៃសាលារៀន អន្តទ្វីប អាមេរិកាំង គ្រប់សាខា បានរៀបចំដឹកនាំសិស្សថ្នាក់ទី៩ ទាំងអស់ចុះធ្វើទស្សនកិច្ចសិក្សាលើកទី១៥៦ ទៅកាន់ រមណីយដ្ឋានវត្តពុទ្ធគិរី ភក្តីកម្ពុជា ស្ថិតនៅក្នុងភូមិត្រពាំងស្គារ ឃុំត្រពាំងក្រញូង ស្រុកត្រាំកក់ ខេត្តតាកែវ។ ចាងហ្វាង លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស នៃសាលារៀន អន្តរទ្វីប អាមេរិកាំង បានចូលតាមបន្ទប់រៀន និងបានចែកអំណោយដល់សិស្សានុសិស្សដែលអំណោយទាំងនោះរួមមាន សៀវភៅ ប៊ិក ខ្មៅដៃ ជ័រលុប បន្ទាត់ រួមទាំងសម្ភារសិក្សាយ៉ាងច្រើនផ្សេងទៀតយកទៅចែកជូនដល់ប្អូនៗសិស្សានុសិស្ស នៃសាលាបឋមសិក្សាព្រៃក្តួច ដើម្បីជាការចូលរួមចំណែកចែករំលែកនូវការលំបាកផ្សេងៗ និងលើកទឹកចិត្តដល់ប្អូនៗសិស្សានុសិស្សនៅទីជនបទឱ្យបន្តយកចិត្តទុកដាក់រៀនសូត្រ។
ក្រោយពីការចែកអំណោយរួចរាល់ ចាងហ្វាង លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស នៃសាលារៀន អន្តរទ្វីប អាមេរិកាំង ក៏បន្តដំណើរទៅរមណីយដ្ឋានវត្តពុទ្ធគិរី ភក្តីកម្ពុជា។ ហើយសិស្សានុសិស្សបានសរសេរចម្លើយនៅលើក្រដាសសំណួរដែលសាលាបានចែកឱ្យសិស្សឆ្លើយសំណួរ ព្រមទាំងបានគយគន់ទិដ្ឋភាពយ៉ាងល្អឥតខ្ចោះ
គឺជាឱកាសដ៏ល្អមួយសម្រាប់សិស្សានុសិស្សទទួលបាននូវចំណេះដឹងជាច្រើនបន្ថែមលើមេរៀនក្នុងថ្នាក់ដូចជា៖
១. ស្វែងយល់ពីព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ និងមានប្រជាជនកម្ពុជា ប្រហែលជា៩០
ភាគរយគោរពប្រណិប័តន៍។
២. សិក្សាស្វែងយល់ពីព្រះពុទ្ធបដិមាប្រមាណជា ៨៩០០០អង្គដែលតម្កល់នៅភ្នំវត្តពុទ្ធគិរី ភក្តីកម្ពុជា។
៣. គយគន់វាលស្រែចម្ការដែលលាតសន្ធឹងតាមបណ្ដោយផ្លូវ និងនៅជុំវិញបរិវេណតំបន់ទស្សនកិច្ចសិក្សា។
៤. បង្កើនភាពក្លាហាន និងបទពិសោធក្នុងការបកស្រាយ ការធ្វើបទបង្ហាញ ការសហការ ការដឹកនាំ សាមគ្គីភាព
ឯករាជ្យភាព ភាពម្ចាស់ការ ទំនាក់ទំនងក្នុងក្រុម និងទំនាក់ទំនងជាមួយមហាជនបានកាន់តែប្រសើរ។
៥. រឹតចំណងមិត្ដភាព សាមគ្គីភាព បង្កើនភាពក្លាហាន និងបទពិសោធក្នុងការបកស្រាយ ការសហការ ការដឹកនាំ
ឯករាជ្យភាព ភាពម្ចាស់ការ ទំនាក់ទំនងក្នុងក្រុម និងទំនាក់ទំនងជាមួយមហាជនបានកាន់ តែប្រសើរ។
៦. បានឆ្លុះបញ្ចាំងខ្លឹមសារមេរៀន ទទួលបាននូវចំណេះដឹងថ្មីៗ
និងអារម្មណ៍ជ្រះថ្លាក្នុងពេលកំពុងទស្សនកិច្ចនៅទីនោះ ក៏ដូចជាពេលត្រឡប់មកគេហដ្ឋានវិញផងដែរ។
បរិយាកាសទាំងអស់នេះហើយដែលធ្វើឱ្យសិស្សានុសិស្សអាចបំបាត់អស់ភាពនឿយហត់ និងបង្ករជាភាពសប្បាយរីករាយ ហើយការចុះទស្សនកិច្ចសិក្សានៅទីនោះ។
ថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២២