ការប្រកួតចំណេះដឹងភូមិសាស្រ្តជាតិ ម៉េងលី ជេ. គួច លើកទី១០

កាលពីថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៤ កន្លងទៅនេះ គណៈកម្មការសាលា និងលោកគ្រូ អ្នកគ្រូ នៃសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាតាកែវ បានរៀបចំការប្រកួតចំណេះដឹងភូមិសាស្រ្តជាតិ ម៉េងលី ជេ. គួច វគ្គជម្រុះជុំទី១ និងទី២ សម្រាប់សិស្សានុសិស្សថ្នាក់ទី៧ ដល់ទី១២ ដើម្បីស្វែងរកបេក្ខជនដែលពូកែជាងគេយកទៅប្រកួតវគ្គផ្តាច់ព្រ័ត្រ​​​។ កម្មវិធី​នេះ​​ធ្វើឡើងដើម្បី​ជំរុញ​ឱ្យ​សិស្សានុសិស្ស​ឧស្សាហ៍​​ព្យាយាម ​ខិត​ខំ​ប្រឹង​ប្រែង​រៀន​សូត្រ និងកាន់​តែ​ពូកែ​ជាង​មុន​លើ​​មុខ​វិជ្ជា​ភូមិវិទ្យា និង​ផែនដី​វិទ្យា និង​បង្កើន​ចំណេះ​ដឹង​​លើ​ភូមិ​សាស្រ្ត​ជាតិ​​កាន់​តែ​ទូលំ​​ទូលាយជា​ពិសេស​​គឺ​ជំរុញ​លើក​ស្ទួយ​វិស័យ​ទេស​ចរណ៍ ដែល​កំពុង​មាន​ការ​ចាប់​​អារម្មណ៍​ជា​ខ្លាំង​ពី​សំណាក់​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរ​ជាតិ។ ការប្រកួតនេះបានជ្រើសរើសបេក្ខជនដែលឆ្លងកាត់វគ្គជម្រុះទី២ ដើម្បីប្រកួតក្នុងវគ្គផ្តាច់ព្រ័ត្រ ហើយជាលទ្ធផលគណៈកម្មការជំនាញបានរកឃើញ​បេក្ខជន ដែល​មាន​សមត្ថភាព​ខ្ពស់ លើ​ចំណេះដឹង​ភូមិសាស្ត្រ​ជាតិ ដើម្បីយកបេក្ខជនដែលពូកែទៅធ្វើការប្រកួតនៅ វគ្គផ្តាច់ព្រ័ត្រ។

សកម្មភាពផ្សេងៗ សូមចុចលើតំណភ្ជាប់ខាងក្រោម៖

www.facebook.com/photo/?fbid=492328659790415&set=pcb.492336083123006

ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៤

អត្ថបទទាក់ទង