កាលពីថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៤ កន្លងទៅនេះ គណៈកម្មការសាលា លោកគ្រូ អ្នកគ្រូ រួមទាំងបុគ្គលិកគ្រប់ផ្នែកនៃសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាតាកែវ បានរៀបចំការប្រកួតការតាំងពិព័រណ៍ស្នាដៃសិស្ស សម្រាប់សិស្សនុសិស្សពីថ្នាក់ក្រោមមត្តេយ្យសិក្សា ដល់ថ្នាក់ទី១២។ កម្មវិធីនេះធ្វើឡើងក្នុងគោលបំណង ដើម្បីឱ្យប្អូនៗសិស្សានុសិស្សបង្ហាញពីស្នាដៃនឹងទេពកោសល្យទៅតាមក្រុមរៀងៗខ្លួន ដោយមានការសហការណ៍គ្នា ការរៀបចំចេញជាសមិទ្ធិផលថ្មី ប្រកបទៅដោយភាពជឿជាក់ ការយកចិត្តទុកដាក់ ការរួបរួមសាមគ្គី ជាពិសេសធ្វើឱ្យប្អូនៗមានភាពក្លាហាន និងមានចំណេះដឹងថ្មីបន្ថែមទៀត។ ស្របជាមួយគ្នានេះ សិស្សានុសិស្សក៏បានដាក់តាំងស្នាដៃទៅតាមទីតាំងដែលខ្លួនត្រូវធ្វើបទបង្ហាញ ការពិសោធជាក់ស្ដែង ដើម្បីធ្វើការបង្ហាញទៅដល់អ្នកដែលបានចូលរួម ព្រមទាំងធ្វើការបង្ហាញទៅដល់គណៈកម្មការវាយតម្លៃដើម្បីដាក់ពិន្ទុ នៅតាមក្រុមនីមួយៗជាក់ស្ដែង។ បន្ទាប់ពីគណៈកម្មការបានធ្វើការវាយតម្លៃរួច សិស្សានុសិស្សរង់ចាំមើលនូវលទ្ធផលរបស់ខ្លួនពោពេញដោយក្ដីសង្ឃឹម និងភាពជៀជាក់ទៅលើស្នាដៃដែលខ្លួនបានបង្ហាញ។
ជាចុងក្រោយគណៈកម្មការសាលា និងចាងហ្វាង បានធ្វើការប្រកាសនូវលទ្ធផល រួមទាំងចែកមេដាយកិត្តិយសជួនដល់ប្អូនៗសិស្សានុសិស្សដែលទទួលបាននៅជ័យជំនះ។
ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៤