ទិវាកីឡាលើកទី១៩

កាលពីថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៤ កន្លងទៅថ្មីៗនេះ សាលារៀន អន្តរទ្វីប អាមេរិកាំង សាខាតាកែវ បានរៀបចំកម្មវិធីទិវាកីឡាលើកទី១៩ សម្រាប់សិស្សានុសិស្សថ្នាក់មត្តេយ្យសិក្សា។ ការបង្កើតកម្មវិធីនេះឡើងក្នុងគោលបំណងឱ្យប្អូនៗបានហាត់​ប្រាណ រួមទាំងបានលេង​កីឡាផងដែរ។ មួយវិញទៀត ​ដើម្បី​លើក​កម្ពស់​នូវ​សុខុមាលភាព ទាំង​ផ្លូវ​កាយ ផ្លូវ​ចិត្ត សាមគ្គីភាព ភាព​សប្បាយរីករាយ និង​កាត់​បន្ថយភាពតានតឹង។ កីឡាបានធ្វើឱ្យប្អូនៗ សិស្សានុសិស្សមានអារម្មណ៍សប្បាយរីករាយ ព្រមទាំងជាពេលវាលាដែលពួកគាត់បានបង្កើតនូវអនុស្សាវរីយ៍ជាមួយមិត្តរួមថ្នាក់ក៏ដូចជាលោកគ្រូ អ្នកគ្រូផងដែរ ។

ទិវាកីឡាលើកទី១៩

ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៤

អត្ថបទទាក់ទង