ដំណើរទស្សនកិច្ចសិក្សាលើកទី៥ ទៅកាន់ហាងទំនិញហ្សូន ម៉ាត សម្រាប់សិស្សានុសិស្សថ្នាក់ក្រោមមត្តេយ្យ និងមត្តេយ្យសិក្សា

កាលពីថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៣ កន្លងទៅនេះគណៈគ្រប់គ្រងសាលារៀន អន្ដរទ្វីប អាមេរិកាំង  សាខាតាកែវ បាននាំសិស្សានុសិស្សក្រោមមត្តេយ្យ និងមត្តេយ្យសិក្សា ចុះទស្សនកិច្ចសិក្សាលើកទី៥ ទៅកាន់ហាងទំនិញហ្សូន ម៉ាត ។

ដំណើរទស្សនកិច្ចសិក្សានេះ ផ្តល់ឱកាសសម្រាប់សិស្សានុសិស្សសិក្សាសង្កេត​អំពីមហា​ជន និង​បរិស្ថាន​ជុំវិញ ហើយក៏ជាឱកាសដែលសិស្សានុសិស្សទទួលបាននូវចំណេះដឹងជាច្រើនបន្ថែមលើ​មេរៀនក្នុង​ថ្នាក់ដូចជា៖

១.    ចេះប្រាស្រ័យទាក់ទងជាមួយអាជីវករ មហាជន និងរឹតចំណងមិត្ដភាពជាមួយមិត្ដរួមថ្នាក់ និង​មិត្តរួម​សាលា​​រៀន​របស់ពួកគេ។

២.   ឃើញរូបភាព និងស្ថានភាពពិតៗ ដែលធ្លាប់បានសិក្សាក្នុងថ្នាក់ និងរៀននូវវាក្យសព្ទថ្មីៗ​បន្ថែមទៀត។

៣.   ស្គាល់ស្លាកសញ្ញា និងកំណត់សម្គាល់ផ្សេងៗ ដែលមានប្រើប្រាស់ក្នុងហាង ម៉ាត និងទី​សាធារណៈ​នានា។

៤.    ស្គាល់ឈ្មោះត្រី សាច់ ផ្លែឈើ និងបន្លែបង្ការគ្រប់ប្រភេទ ដែលមានលក់នៅទីផ្សារ និងចេះរៀបចំ​ទុកដាក់​អាហារទៅតាមទីកន្លែងសមស្របតាមបរិយាកាស។

៥.    មានបម្រុងប្រយ័ត្នចំពោះការទិញនូវផលិតផល បន្លែ និងអាហារផ្សេងៗ ដែលមានសារធាតុ​គីមី​ប៉ះពាល់ដល់សុខភាព។

៦.    មានបម្រុងប្រយ័ត្នចំពោះការទុកដាក់របស់របរ និងថែរក្សាប្រាក់កាក់របស់ខ្លួនក្នុងពេល​ធ្វើ​ដំណើរ​តាម នៅតាមទីសាធារណៈ។

៧.   បង្កើនភាពក្លាហាន និងបទពិសោធន៍ក្នុងការសហការ ដឹកនាំ ទំនាក់ទំនងក្នុងក្រុម ភាពម្ចាស់​ការ និងមាន​​ទំនាក់ទំនងល្អជាមួយមហាជនបានកាន់តែប្រសើរ។

៨.    ទទួលបាននូវចំណេះដឹងថ្មីៗបន្ថែម និងអារម្មណ៍ជ្រះថ្លាកំទ្បុងពេលកំពុងទស្សនកិច្ចនៅ​ទី​នោះ ក៏ដូច​​​ជា​ពេល​ត្រឡប់មកគេហដ្ឋានវិញផងដែរ។

ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៣

អត្ថបទទាក់ទង