កាលពីថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៤ កន្លងទៅនេះ សិស្សានុសិស្សថ្នាក់ក្រោមមត្តេយ្យសិក្សា ដល់ថ្នាក់ទី៦ នៃសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាតាកែវ បានប្រឡងឆមាសលើកទី២ សម្រាប់ឆ្នាំសិក្សា២០២៣-២០២៤ ដោយភាពតឹងរ៉ឹងបំផុត។ ការប្រឡងឆមាសលើកទី២ នេះធ្វើតាមការណែនាំរបស់ក្រសួងអប់រំ យុវជន និងកីឡា ហើយការប្រឡងឆមាសនេះប្រព្រឹត្តិទៅដោយរលូន និងនៅក្នុងបន្ទប់នីមួយៗអនុរក្សមានការតឹងតែង ម៉ត់ចត់ចំពោះបេក្ខជន មិនអនុញ្ញាតឱ្យបេក្ខជនចម្លង ឬបើកឯកសារមើល និងមិនប្រើប្រាស់ឧបករណ៍អេឡិចត្រូនិចផ្សេងៗនោះទេ។ សិស្សានុសិស្សបានខិតខំយ៉ាងយកចិត្តទុកដាក់ប្រឡងលើវិញ្ញាសារបស់ខ្លួន ព្រមទាំងពោរពេញដោយក្តីសង្ឃឹម និងទន្ទឹងរង់ចាំមើលលទ្ធផលប្រឡងរបស់ខ្លួន។ ការប្រឡងប្រព្រឹត្តទៅយ៉ាងល្អ សិស្សានុសិស្សគ្រប់កម្រិតថ្នាក់បានគោរពវិន័យ និងបញ្ញាត្តិបានយ៉ាងល្អក្នុងពេលប្រឡងឆមាសទី២នេះផងដែរ ។
ថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២៤