បណ្ណាគារ អន្តរទ្វីប

បណ្ណាគារ អន្តរទ្វីប

បណ្ណាគារ អន្តរទ្វីប បានបើកតំណើរការ និងចាប់ផ្តើមបម្រើសេវាកម្ម ក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន នៅឆ្នាំ២០០៥ ។ បណ្ណាគារ អន្តរទ្វីប ត្រូវបានបង្កើតឡើងដើម្បីផ្គត់ផ្គង់សម្ភារសិក្សាដែលមានសារប្រយោជន៍ ជាច្រើនសម្រាប់សិស្សានុសិស្ស ដើម្បីឱ្យពួកគេ មានភាពងាយស្រួលក្នុងការទទួលបានធនធានសិក្សាផ្សេងៗជាច្រើន ដែលចាំបាច់សម្រាប់ការសិក្សារបស់ពួកគេ។ ទាំងនោះមាន ជាសៀវភៅសិក្សា ថ្នាក់ភាសាខែ្មរ ថ្នាក់ភាសាចិន ថៃ និងថ្នាក់ភាសាអង់គ្លេស ទស្សនាវដ្តី សម្លៀកបំពាក់មជ្ឈមណ្ឌលភាសាអេ អាយ អាយ និង ឯកសណ្ឋាន សិស្សសាលារៀន អន្តរទ្វីប អាមេរិកាំង សម្លៀកបំពាក់ទទួលវិញ្ញាបនប័ត្រ សម្ភារសិក្សា សម្ភារការិយាល័យ ដបដាក់ទឹក និងសម្ភារជាច្រើនទៀត។ ជាមួយនឹងបុគ្គលិកដែល ទទួលបានការបណ្តុះបណ្តាលប្រកបដោយវិជ្ជាជីវៈ និងមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ បណ្ណាគារ អន្តរទ្វីប ត្រូវបានគេស្គាល់ថាជាកន្លែងដែលសិស្ស លោកគ្រូអ្នកគ្រូ និងអ្នកអាណាព្យាបាល អាចស្វែងរកនូវសម្ភារសិក្សា របស់ពួកគេដោយងាយស្រួល។

បណ្ណាគារ អន្តរទ្វីប ត្រូវបាន បង្កើតឡើងដើម្បីផ្តល់ជូនអតិថិជននូវស្តង់ដារខ្ពស់បំផុតសម្រាប់បម្រើដល់សិស្សានុសិស្ស សាស្រ្តាចារ្យ បុគ្គលិក និងសាធារណជនទូទៅ ដោយផ្តល់ជូននូវគុណភាព ទំនិញទាន់សម័យ និងតម្លៃសមរម្យ។ ផលិតផលដែលយើង ជ្រើសរើសមានគោលបំណងលើកស្ទួយបទពិសោធន៍នៃការរស់នៅប្រចាំថ្ងៃរបស់សិស្សយើង និងផ្គត់ផ្គង់សម្ភារសិក្សា សម្ភារប្រើប្រាស់ដែលចាំបាច់ដើម្បីឱ្យសិស្សានុសិស្សទទួលបានភាពជោគជ័យក្នុងថ្នាក់រៀន។ យើងខិតខំ បង្កើតបរិយាកាសផ្តោតលើឧត្តមភាពសេវាកម្ម ហើយក្នុងការធ្វើដូច្នេះយើងធានាថារាល់បទពិសោធន៍របស់អតិថិជន ឆ្លុះបញ្ចាំងពីការលះបង់របស់សាលាចំពោះសិស្សរបស់យើង។

ទីតាំងបណ្ណាគារ អន្តរទ្វីប

បណ្ណាគារ អន្តរទ្វីប បានរីកចម្រើនក្លាយជាបណ្តាញបណ្ណាគារដែលកាន់តែធំ ដោយមានបណ្ណាគារចំនួន ១០ បានបើកនៅជុំវិញរាជធានីភ្នំពេញ និងខេត្ត។

  • ទីតាំងទី ១ បើកនៅការិយាល័យកណ្តាល នៅសាខា ម៉ៅសេទុង​ ក្នុងខែ មករា ឆ្នាំ ២០០៥​ ស្ថិតនៅលេខ​ អគារ ២២៣ & ២២៧ វិថីម៉ៅសេទុង សង្កាត់ ទួលស្វាយព្រៃ​១​ ខ័ណ​ បឺងកេងកង រាជធានីភ្នំពេញ
  • ទីតាំងទី២ បើកនៅសាខា ទួលគោក ក្នុងខែ មេសា ឆ្នាំ ២០១៤ ស្ថិតនៅលេខ ២៦ ផ្លូវ ២៨៩ សង្កាត់ បឹងកក់ I ខ័ណ ទួលគោក រាជធានីភ្នំពេញ
  • ទីតាំងទី៣ បើកនៅសាខា ចាក់អង្រែ ក្នុងខែ កញ្ញា ឆ្នាំ ២០១៥ ស្ថិតនៅលេខ ៨២៤ ផ្លូវជាតិលេខ ២ សង្កាត់ ចាក់អង្រែក្រោម ខ័ណ មានជ័យ រាជធានីភ្នំពេញ
  • ទីតាំងទី៤ បើកនៅសាខា ចោមចៅ ក្នុងខែ កុម្ភះ ឆ្នាំ ២០១៩ ស្ថិតនៅលេខ ២២២ ផ្លូវវេងស្រេង សង្កាត់ ចោមចៅ ខ័ណ ពោធិសែនជ័យ រាជធានីភ្នំពេញ
  • ទីតាំងទី៥បើកនៅសាខា ផ្សារថ្មី ក្នុងខែ ឧសភា ឆ្នាំ ២០១៩ ស្ថិតនៅលេខ ១C & ១៣D ផ្លូវ ៥៣ កែងផ្លូវ ៥៤ ភូមិ ៥ សង្កាត់ ផ្សារថ្មី ៣ ខ័ណ ដូនពេញ រាជធានីភ្នំពេញ
  • ទីតាំងទី៦ បើកនៅសាខា ជ្រោយចង្វា ក្នុងខែ តុលា ឆ្នាំ ២០១៩ ស្ថិតនៅលេខ ១៥៨JKLM ផ្លូវជាតិលេខ ៦A សង្កាត់ ជ្រោយចង្វា ខ័ណ ជ្រោយចង្វា រាជធានីភ្នំពេញ
  • ទីតាំងទី ៧​ បើកនៅសាខាក្រុង សៀមរាប​ ក្នុងខែកក្កដា ឆ្នាំ២០២២ នៅបណ្តោយ​ ផ្លូវជាតិ6A សង្កាត់ស្វាយដង្គុំ ក្រុងសៀមរាប ខេត្តសៀមរាប ព្រះរាជាណាចក្រកម្ពុជា
  • ទីតាំងទី​ ៨ បើកនៅសាខាខេត្តតាកែវ ក្នុងខែតុលា ឆ្នាំ២០២២  ក្បាលដីលេខ៨៩៦ ភូមិផ្សារតាកោ សង្កាត់រកាក្នុង ក្រុងដូនកែវ ខេត្តតាកែវ
  • ទីតាំងទី​ ៩ បើកនៅសាខា​សែនសុខ ក្នុងខែសីហា ឆ្នាំ២០២៣ ភូមិក្រាំងអង្រ្កង សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ
  • ទីតាំងទី ១០ បើកនៅសាខាច្បារអំពៅ ក្នុងខែកញ្ញា​ ឆ្នាំ២០២៣ ក្បាលដីលេខ៤៦៦ ភូមិតាព្រហ្ម សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ