តើបច្ចេកវិទ្យាមានសារៈសំខាន់ក្នុងការធ្វើជំនួញដូចម្តេច?

 

អត្ថបទព័ត៌មានស្តីពីបច្ចេកវិទ្យា
ក្រោមប្រធានបទ “តើបច្ចេកវិទ្យាមានសារៈសំខាន់ក្នុងការធ្វើជំនួញដូចម្តេច?”
អត្ថបទដកស្រង់ដោយ : លុក វណ្ណារុណ
#MJQE#AmericanInterconSchool

 

បច្ចុប្បន្នបច្ចេកវិទ្យាកំពុងតែរីកចម្រើនលើគ្រប់វិស័យ រាប់បញ្ចូលទាំងវិស័យអប់រំ យោធា ពាណិជ្ជកម្ម កម្សាន្ត សុខាភិបាល និងវិស័យគមនាគមន៍ជាដើម។ ការវិវត្ត និងការលូតលាស់របស់បច្ចេកវិទ្យាបានឈានដល់ការជួយឱ្យដំណើរការក្នុងការធ្វើ ជំនួញយ៉ាងសកម្មក្នុងការធ្វើការងារធំៗជាច្រើនឱ្យមានភាពប្រសើរ និងរហ័ស ជាងអាជីវកម្មដែលមិនបានប្រើប្រាស់នូវបច្ចេកវិទ្យានេះ។ ឧស្សាហកម្ម និងក្រុមហ៊ុនផ្សេងៗពឹងផ្អែកលើបច្ចេកវិទ្យាផ្សេងៗគ្នា ប៉ុន្តែការប្រើប្រាស់ទូទៅយើងឃើញមានដូចជា ទំនាក់ទំនងពាណិជ្ជកម្ម និងផលិតកម្ម ធ្វើឱ្យចង្វាក់ផលិតកម្មមានភាពល្អប្រសើរ ការគ្រប់គ្រងបញ្ជីសារពើភ័ណ្ឌ និងការរក្សាទុករាល់កំណត់ត្រាហិរញ្ញវត្ថុផ្សេងៗ។ ខាងក្រោមនេះគឺជាសារៈសំខាន់មួយចំនួនដែលត្រូវការប្រើបច្ចេកវិទ្យាក្នុងការធ្វើជំនួញ៖

១. ការទំនាក់ទំនង :
បច្ចេកវិទ្យាគឺមានភាពឆាប់រហ័ស និងងាយស្រួល ដោយមិនចាំបាច់ចំណាយពេលវេលាច្រើននោះឡើយ។ ដោយប្រភេទបច្ចេកវិទ្យាទាំងនោះមានដូចជា ការហៅទូរសព្ទ ផ្ញើសារ អ៊ីម៉ែល ប្រើប្រាស់ប្រព័ន្ធបណ្ដាញសង្គមជាដើម ខណៈពេលដែលអ្នកនៅឆ្ងាយ ឬក៏មិនមានវត្ដមាននៅកន្លែងធ្វើការផ្ទាល់។ ធ្វើការកំណត់កាលវិភាគ ឬដាក់ការងារទៅឱ្យក្រុមការងារ។

២. ធ្វើឱ្យចង្វាក់ផលិតកម្មមានភាពល្អប្រសើរ :
មិនថាទំហំការងារ ក្រុមហ៊ុនរបស់អ្នកប៉ុនណានោះឡើយ បច្ចេកវិទ្យាអាចជួយសម្រួលអ្នកបានទាំងអស់។ កាន់តែប្រសើរបើការធ្វើជំនួញរបស់អ្នកបានដាក់បញ្ចូលនូវបច្ចេកវិទ្យា ដើម្បីជួយសម្របសម្រួលរាល់ការងារផ្សេងៗទៅតាមផ្នែកនីមួយៗ។

៣. ការគ្រប់គ្រងបញ្ជីសារពើភ័ណ្ឌ :
ការផ្គត់ផ្គង់វត្ថុធាតុដើម ផលិតករលក់ដុំ-លក់រាយ និងអ្នកផ្តល់សេវាកម្ម B2B (Business to Business) ទាំងអស់សុទ្ធតែមានដំណើរការគ្រប់គ្រងស្តុក។ បច្ចេកវិទ្យាគឺអាចជួយសម្រួលដល់ការងារទាំងនេះបានយ៉ាងស្រួល ដោយវាធ្វើការបង្ហាញអ្នកឱ្យឃើញនៅលើកញ្ចក់កុំព្យូទ័រ ហើយរាល់ទិន្នន័យទាំងអស់ត្រូវបានកត់ត្រាដោយកម្មវិធីកុំព្យូទ័រ បើនិយាយទៅគឺវាមានភាពឆាប់រហ័សជាងមនុស្សរាប់នូវផលិតផលទាំងអស់នោះដោយរាប់មើលនឹងភ្នែកម្ដងមួយៗ។

៤. ការរក្សាទុករាល់កំណត់ត្រាហិរញ្ញវត្ថុផ្សេងៗ :
យោងតាមរដ្ឋបាលធុរកិច្ចខ្នាតតូចរបស់សហរដ្ឋអាមេរិក បានឱ្យដឹងថា ក្រុមហ៊ុនតូច និងធំប្រើប្រាស់កម្មវិធីកុំព្យូទ័រកម្រិតខ្ពស់ដើម្បីគ្រប់គ្រងភារកិច្ចគណនេយ្យ និងហិរញ្ញវត្ថុ។ ការប្រើប្រាស់បច្ចេកវិទ្យាដើម្បីគ្រប់គ្រងការរក្សាកំណត់ត្រាហិរញ្ញវត្ថុ កាត់បន្ថយដំណើរការ កាត់បន្ថយចំណាយ និងជួយការពារប្រឆាំងនឹងកំហុសរបស់មនុស្សបានយ៉ាងល្អ។

អត្ថបទដកស្រង់ និងកែសម្រួលចេញពីគេហទំព័រ៖
https://www.linkedin.com/pulse/%E1%9E%8F%E1%9E%87%E1%9E%94%E1%9E%85%E1​%9E%85%E1%9E%80%E1%9E%9C%E1%9E%9​1%E1%9E%99%E1%9E%98%E1%9E%93%E1%9E%9F%E1%9E%9​A%E1%9E%9F%E1%9E%81%E1%9E%93%E1%9E%80​%E1%9E%93%​E1%9E%84%E1%9E%80%​E1%9E%9A%E1%9E%92%E​1%9E%9C%E1​%9E%87%E1%9E%93%E1%9E%89​%E1%9E%8A%E1%9E%85%E1%9E%98%​E1%9E%8F%E1%9E%85-c​o​de-s-done/

ថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២២

អត្ថបទទាក់ទង