ទីតាំងកម្សាន្ត៤កន្លែង ជិតភ្នំពេញបង្កើយល្អបំផុតសម្រាប់ជួបជុំគ្រួសារ និងមិត្តភក្ដិ

អត្ថបទព័ត៌មានស្តីពីការកម្សាន្ត ក្រោមប្រធានបទ : “ទីតាំងកម្សាន្ត៤កន្លែង ជិតភ្នំពេញបង្កើយល្អបំផុតសម្រាប់ជួបជុំគ្រួសារ និងមិត្តភក្ដិ”
អត្ថបទដកស្រង់ដោយ : ឡេង សុខអេង
#MJQE#AmericanInterconSchool   

បន្ទាប់ពីចំណាយពេលវេលាក្នុងការបំពេញការងារ និងការរកស៊ីពេញមួយសប្ដាហ៍ លោកអ្នកប្រាកដជាមានការនឿយហត់។ ដូចនេះនៅចុងសប្ដាហ៍ និងថ្ងៃសម្រាកនានា លោកអ្នកប្រាកដជាចង់ចំណាយពេលវេលាផ្ទាល់ខ្លួនលំហែអារម្មណ៍ កាត់ស្ត្រេស និងផ្តល់ពេលវេលាស្រស់ស្រាយសម្រាប់ខ្លួនឯង និងក្រុមគ្រួសារផងដែរ។ ប្រសិនបើលោកអ្នកមិនចង់ធ្វើដំណើរទៅកម្សាន្តនៅទីឆ្ងាយ លោកអ្នកអាចទៅដើរកម្សាន្តទីតាំង៤កន្លែងនៅខាងក្រោមនេះ សម្រាប់ការសម្រាកលំហែបែបធម្មជាតិ មានខ្យល់អាកាសបរិសុទ្ធ ទីធ្លាធំទូលាយ មានលក់ម្ហូបអាហារ បង្អែម ភេសជ្ជៈផ្សេងៗក្នុងតម្លៃសមរម្យ។

ទីកន្លែងទាំង៤នេះកំពុងពេញនិយមបំផុតសម្រាប់លោកអ្នកដែលមិនសូវសម្បូរពេលទំនេរ ឬមិនចង់ធ្វើដំណើរឆ្ងាយៗនៅថ្ងៃចុងសប្ដាហ៍ ឬឱកាសឈប់សម្រាកណាមួយ ដើម្បីលំហែអារម្មណ៍ កាត់បន្ថយភាពស្មុគស្មាញ ដែលទីតាំងនោះមានដូចខាងក្រោម៖

១. ភូមិរំដួល (Romdoul Village) : ភូមិរំដួល គឺមានទីតាំងស្ថិតនៅភូមិកោះក្របី សង្កាត់ព្រែកថ្មី ខណ្ឌ ច្បារអំពៅ រាជធានីភ្នំពេញ ។

២. ភោជនីយដ្ឋាន ទឹកដីព្រៃព្រេង : ទីតាំងចម្ងាយ៣គីឡូម៉ែត្រ ពីរង្វង់មូលកាំកូ តាមបណ្ដោយផ្លូវ៥៩៨ (ភូមិគ្រឹះឯកឧត្ដមជាសុផារ៉ា) ហួសស្តុបលក់ផ្កាប្រហែល៥០០ម៉ែត្រ បត់ស្ដាំតាមផ្លូវសាកលវិទ្យាល័យ   អាមេរិកាំងភ្នំពេញ។

៣. មជ្ឈមណ្ឌលកម្សាន្ត ព្រីនស៍ ម៉ាណ័រ (Prince Manor Resort) : ព្រីនស៍ ម៉ាណ័រ គឺជាមជ្ឈមណ្ឌលកម្សាន្តខ្នាតយក្សដំបូងគេនៅក្នុងប្រទេសកម្ពុជា ចម្ងាយជាង២០គីឡូម៉ែត្រ ពីរាជធានីភ្នំពេញ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ១ គីឡូម៉ែត្រលេខ២៤ ភូមិដីឥដ្ឋកោះផុស២ ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្តាល។

៤. ចំការធ្នង់ : រមណីយដ្ឋានចំការធ្នង់ មានទីតាំងនៅលើផ្លូវអភិវឌ្ឍន៍ 7NG ហើយមានចំងាយត្រឹមតែ១២គីឡូម៉ែត្រ ពីកំពង់ដស្វាយជ្រុំជ្រោយចង្វា ឬ១៤គីឡូម៉ែត្រ ពីកំពង់ដអរីយក្សត្រ ឬអាចឆ្លងតាមស្ពានព្រែកតាមាក់។

អត្ថបទដកស្រង់ និងកែសម្រួលចេញពីគេហទំព័រ៖
https://news.sabay.com.kh/article/1320962

ថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៣

អត្ថបទទាក់ទង