ប្រធាន នៃសាលារៀន អន្តរទ្វីប អាមេរិកាំង

លោកស្រី រស់ យ៉ាណា

ប្រធាន នៃសាលារៀន អន្តរទ្វីប អាមេរិកាំង

សូមស្វាគមន៍មកកាន់គេហទំព័ររបស់សាលារៀន អន្តរទ្វីប អាមេរិកាំង!
សូមជម្រាបសួរលោក លោកស្រីមាតាបិតា អ្នកអាណាព្យាបាលសិស្ស និងប្អូនៗសិស្សានុសិស្សទាំងអស់ជាទីគោរពស្រឡាញ់រាប់អាន!
សូមអរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះការគាំទ្រ និងផ្តល់ទំនុកចិត្តលើសាលារៀនរបស់យើងខ្ញុំ។ សាលារៀន អន្តរទ្វីប អាមេរិកាំង គឺជាសាលារៀនចំណេះដឹងទូទៅខ្មែរដែលមានកម្រិតគុណភាពអប់រំខ្ពស់ វិន័យល្អ និងសេវាកម្មប្រកបដោយភាពកក់ក្តៅ។ បរិយាកាសសិក្សាប្រកបដោយផាសុកភាព ថ្នាក់រៀនមានភាពទាក់ទាញគួរឱ្យចង់រៀន សម្ភារឧបទេសក្នុងការបង្រៀនសម្បូរបែបទំនើបៗ លោកគ្រូ អ្នកគ្រូមានក្រមសីលធម៌ និងជំនាញវិជា្ជជីវៈពិតប្រាកដ មានភាពរួសរាយរាក់ទាក់ និងយកចិត្តទុកដាក់ចំពោះសិស្សានុសិស្សស្មើៗគ្នា។ សមត្ថភាពរបស់ប្អូនៗសិស្សានុសិស្សកាន់តែរឹងមាំ បើប្អូនៗចាប់ផ្តើមការសិក្សាជាមួយសាលារៀន អន្តរទ្វីប អាមេរិកាំង ចាប់ពីថ្នាក់ក្រោមឡើងទៅ ប្អូនៗនឹងទទួលបាននូវចំណេះដឹងមូលដ្ឋានគ្រឹះបំណិនស្តីពីការងាយសម្របខ្លួនក្នុងការសិក្សាតាំងពីថ្ងៃដំបូងនៃការចាប់ផ្តើមសិក្សា ការប្រតិបត្តិខ្លួនចំពោះជីវភាពរស់នៅប្រចាំថ្ងៃ និងការប្រាស្រ័យជាមួយមនុស្សជុំវិញប្រកបដោយសីលធម៌ និងសុជីវធម៌ល្អ។ ប្អូនៗដែលបានសិក្សានៅសាលារៀន អន្តរទ្វីប អាមេរិកាំង មិនត្រឹមតែទទួលបាននូវចំណេះដឹងទូទៅខ្មែរប៉ុណ្ណោះទេ ប្អូនៗថែមទាំងទទួលបាននូវការបង្ហាត់បង្រៀនបន្ថែមនូវមុខវិជ្ជាមួយចំនួនដូចជា ភាសាអង់គ្លេស កុំព្យូទ័រ សិល្បៈភ្លេង សិល្បៈរបាំ សិល្បៈគំនូរ គេហកិច្ច និងកីឡាជាច្រើនប្រភេទ ព្រមទាំងបណ្តុះនូវបំណិនប្រសប់ក្នុងការសម្របខ្លួនយ៉ាងប្រសើរសម្រាប់ជីវភាពរស់នៅប្រចាំថ្ងៃ។ ប្អូនៗសិស្សានុសិស្សទាំងអស់ មានឱកាសបញ្ចេញនូវទេពកោសល្យសម្តែងបង្ហាញពីភាពច្នៃប្រឌិត បំណិនប្រសប់របស់ខ្លួន ក៏ដូចជាការបញ្ចេញចំណេះដឹងទៅចូលរួមប្រកួតប្រជែងក្នុងកម្មវិធីផ្សេងៗ ទាំងកម្មវិធីក្នុងសាលារៀន ក៏ដូចជាចូលរួមជាមួយស្ថាប័នផ្សេងៗទៀត ពិសេសស្ថាប័នរដ្ឋ និងអន្តរជាតិផងដែរ។ សិក្សានៅសាលារៀន អន្តរទ្វីប អាមេរិកាំង គឺពិតជាបានទទួលការបណ្តុះនូវចតុស្តម្ភ ទាំងបួនពិតប្រាកដគឺ ចំណេះដឹង ចំណេះធ្វើ សីលធម៌ល្អ និងចេះរួមរស់ជាមួយគ្នាប្រកបដោយភាពសុខដុមរមនា។ កត្តាទាំងនេះ ជាឱកាសដែលអាចអភិវឌ្ឍប្អូនៗឱ្យទទួលបានភាពជោគជ័យក្នុងវ័យ សិក្សារបស់ពួកគេ ហើយក៏ជាឱកាសដែលពួកគេនឹងទទួលបាននូវអនាគតដ៏ភ្លឺត្រចះត្រចង់។ ក្នុងនាមយើងខ្ញុំជាតំណាងបុគ្គលិកសិក្សាទាំងអស់ នៃសាលារៀន អន្តរទ្វីប អាមេរិកាំង សូមថ្លែង អំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោក លោកស្រីមាតាបិតា អ្នកអាណាព្យាបាល និងសិស្សានុសិស្សទាំងអស់ដែលតែងតែគាំទ្រ និងមានទំនុកចិត្តបន្តការអប់រំជាមួយសាលាយើងខ្ញុំ។ តាំងនាមឱ្យ បុគ្គលិកសិក្សាទាំងអស់ សូមគោរពជូនពរលោក លោកស្រីមាតាបិតា អ្នកអាណាព្យាបាល និងប្អូនៗទាំងអស់ជួបតែពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។ សូមអរគុណ!