ដំណើរទស្សនកិច្ចសិក្សាលើកទី១០ ថ្នាក់ទី៧ ដល់ទី៩ ទៅកាន់រមណីយដ្ឋានវត្តពុទ្ធគិរីកម្ពុជា

កាលពីថ្ងៃសៅរ៍ ទី៦ ខែកក្កដា ឆ្នាំ២០២៤ គណៈគ្រប់គ្រង លោកគ្រូ អ្នកគ្រូ និង​ក្រុមការងារ​មួយ​ចំនួន​ទៀត នៃសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាតាកែវ បានធ្វើការដឹកនាំសិស្សានុសិស្សពីថ្នាក់ទី៧ ដល់ទី៩ ចុះកម្មសិក្សាទៅកាន់ រមណីយដ្ឋានវត្តពុទ្ធគិរីកម្ពុជា ដែលស្ថិតនៅក្នុងភូមិ​អន្លង់​ភ្ញៀវ ឃុំ​ត្រពាំង​គ្រញូង ស្រុក​ត្រាំកក់ ខេត្ដ​តាកែវ​ ។ ដំណើរទស្សនកិច្ចសិក្សានេះ មានគោល​បំណង​ផ្ដល់​ឱកាស​ឱ្យ​ប្អូនៗសិស្សានុសិស្ស​បាន​ក្រេប​ជញ្ជក់​ចំណេះដឹង​ជាក់​ស្តែង ​ដែល​ទទួលបានតាមរយៈការទស្សនា ​ឬសិក្សា​ឈ្វេងយល់នៅតាមតំបន់រមណីយដ្ឋាន។ ម្យ៉ាង​ទៀត ដើម្បី​បង្កើនភា​ពក្លាហានដល់សិស្សតាមរយៈការសហការ ទំនាក់ទំនងល្អជាមួយ​មហាជន​ ជាពិសេស​រឹត​ចំណង​មិត្ដភាព​ពួកគេ​កាន់តែ​មានភាពរឹងមាំបន្ថែមទៀតផងដែរ។ ក្រៅពី​នោះ​សិស្ស​ក៏បាន​ចុះទៅ​ឧបត្ថម្ភ​អំណោយ​សប្បុរធម៌​ដល់​សិស្សានុសិស្សនៃ​សាលា​បឋម​សិក្សាត្នោតជុំផងដែរ។

ថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២៤

អត្ថបទទាក់ទង