ដំណើរទស្សនកិច្ចសិក្សាលើកទី១១ ទៅកាន់ឧទ្យានសួនសត្វ ព្រៃការពារ និងសួនសត្វភូតគាម “ភ្នំតាម៉ៅ”

កាលពីថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៤ កន្លងទៅនេះ គណៈកម្មការ លោកគ្រូ អ្នកគ្រូ នៃសាលារៀន អន្តទ្វីប អាមេរិកាំង​ សាខាតាកែវ បានរៀបចំដឹកនាំសិស្សថ្នាក់ទី៥ និងទី៦ ទាំងអស់ចុះធ្វើទស្សនកិច្ចសិក្សាលើកទី១១ ទៅកាន់ឧទ្យានសួនសត្វ ព្រៃការពារ និងសួនសត្វភូតគាមភ្នំតាម៉ៅ ស្ថិតនៅ​ក្នុងឃុំត្រពាំងសាប ស្រុកបាទី ខេត្តតាកែវ​​។ ចាងហ្វាង លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស បានចូលតាមបន្ទប់រៀន ដើម្បីចែកអំណោយដល់សិស្សានុសិស្សដែលអំណោយទាំងនោះរួមមាន សៀវភៅ ប៊ិក ខ្មៅដៃ ជ័រលុប បន្ទាត់ រួមទាំងសម្ភារសិក្សាយ៉ាងច្រើនផ្សេងទៀតយកទៅចែកជូនដល់ប្អូនៗសិស្សានុសិស្ស នៃសាលាបឋមសិក្សា ទន្លេបាទី ដើម្បីជាការចូលរួមចំណែកចែករំលែកនូវការលំបាកផ្សេងៗ និងលើកទឹកចិត្តដល់ប្អូនៗសិស្សានុសិស្សនៅទីជនបទឱ្យបន្តយកចិត្តទុកដាក់រៀនសូត្រ។

ក្រោយពីការចែកអំណោយរួចរាល់ ចាងហ្វាង លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស នៃសាលារៀន អន្តរទ្វីប អាមេរិកាំង​ សាខាតាកែវ បានបន្តដំណើរទៅឧទ្យានសួនសត្វ ព្រៃការពារ និងសួនសត្វភូតគាមភ្នំតាម៉ៅ។ ហើយសិស្សានុសិស្ស​បានសរសេរ​ចម្លើយ​នៅ​​លើ​ក្រដាស​សំណួរ​ដែលសាលា​បាន​ចែក​​​ឱ្យ​សិស្សឆ្លើយសំណួរ ព្រមទាំងបានគយគន់ទិដ្ឋភាព​យ៉ាង​ល្អ​ឥតខ្ចោះផងដែរ រួមទាំងជាឱកាសដ៏ល្អមួយសម្រាប់សិស្សានុសិស្សទទួលបាននូវចំណេះដឹង​ជា​ច្រើន​បន្ថែម​លើ​​​​មេរៀនក្នុងថ្នាក់ដូចជា៖

១. សិក្សា​ស្វែង​យល់​ពី​រមណីយដ្ឋានទន្លេបាទី (ប្រាសាទតាព្រហ្ម)​។

២. សិក្សា​ស្វែង​យល់​ពីប្រភេទសត្វផ្សេងៗនៅក្នុងឧទ្យានសត្វ ព្រៃការពារ និង សួនភូតគាមភ្នំតាម៉ៅ។

៣. បង្កើនភាពក្លាហាន និងបទពិសោធក្នុងការបកស្រាយ ការធ្វើបទបង្ហាញ ការសហការ ការ​ដឹកនាំ សាមគ្គីភាពឯករាជ្យភាព ភាពម្ចាស់ការ ទំនាក់ទំនងក្នុងក្រុម និងទំនាក់​ទំនង​ជា​មួយ​​មហាជន​បាន​កាន់​តែប្រសើរ។

ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៤

អត្ថបទទាក់ទង