កម្មវិធីសប្បុរសធម៌និងសកម្មភាពចែកអំណោយទៅកាន់មណ្ឌលកុមារកំព្រាស្មោង ខេត្តតាកែវ

កាលពីថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២៤ មូលនិធិ ម៉េងលី ជេ. គួច សហការជាមួយសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាតាកែវ រៀបចំកម្មវិធីសប្បុរសធម៌ទៅកាន់មណ្ឌលកុមារកំព្រាស្មោង ខេត្តតាកែវ ដែលមានទីតាំងស្ថិតនៅក្នុងភូមិស្មោង ឃុំស្មោង ស្រុកទ្រាំង ខេត្តតាកែវ។ កម្មវិធីទាំងនេះ ជាគំនិតផ្ដួចផ្ដើម ដែលទទួលបានការឧបត្ថម្ភផ្ទាល់ពីអ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី ដែលមានទឹកចិត្ដសប្បុរសក្នុងការចែករំលែកតាមរយៈការផ្ដល់អាហារូបករណ៍ ការផ្ដល់ជំនួយលើសេវាសុខភាពដល់សិស្សនិស្សិតកុមារកំពា្រ ជនគ្មានទីពឹង ប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតជាដើម។ នៅក្នុងកម្មវិធីសប្បុរសធម៌នោះដែរ មូលនិធិ ម៉េងលី ជេ. គួច រួមទាំង គណៈគ្រប់គ្រងសាលារៀន លោកគ្រូ អ្នកគ្រូ បុគ្គលិក សិស្សានុសិស្ស បាននាំយកអំណោយជាច្រើនរួមមាន អង្ករ មី ត្រីខ សម្ភារសិក្សារបស់សិស្សានុសិស្ស សម្ភារប្រើប្រាស់ប្រចាំថ្ងៃ សម្ភារបន្ទប់ទឹក បរិច្ចាគដល់កុមារកំព្រាចំនួន៣១នាក់ និងបុគ្គលិកនៅក្នុងមណ្ឌលកុមារកំព្រាស្មោង ខេត្តតាកែវ។

ថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២៤

អត្ថបទទាក់ទង