វិទ្យាល័យ

វិទ្យាល័យ

សាលារៀន អន្តរទ្វីប អាមេរិកាំង បានយកចិត្តទុកដាក់បំពេញនូវបេសកកម្មអប់រំមួយឈរលើមាគ៌ាដ៏ត្រឹមត្រូវ តាមកម្មវិធីសិក្សាសម្បូរបែប និងច្បាស់លាស់បែប ខ្មែរ-អាមេរិកាំង ស្របតាមកម្មវិធីសិក្សារបស់ក្រសួងអប់រំ យុវជន និងកីឡា ប្រកបដោយគុណភាព វិន័យ និងសេវាកម្ម។ ការត្រៀមសម្រាប់សិស្សានុសិស្ស ថ្នាក់វិទ្យាល័យ ដើម្បីឱ្យចាប់យកនូវមហាវិទ្យាល័យប្រកបដោយភាពជោគជ័យ សាលាមានវិធីសាស្រ្តជាច្រើនដូចជា៖

  • លើកកម្ពស់ និងលើកទឹកចិត្តដល់សិស្សានុសិស្សគ្រប់កម្រិតថ្នាក់ក្នុងការស្រាវជ្រាវ តាមប្រព័ន្ធអ៊ីនធឺណេត និងតាមរយៈឯកសារដ៏ច្រើនក្នុងបណ្ណាល័យធំទូលាយដែល បំពាក់ដោយ បច្ចេកវិទ្យា និងគ្រឿងបរិក្ខារទំនើបៗ។
  • បំផុសស្មារតីឱ្យសិស្សានុសិស្សចូលរួមក្នុងការប្រកួតប្រជែងស្នាដៃ និងចូលរួមសកម្មភាពសង្គមផ្សេងៗ។
  • សិស្សានុសិស្សទទួលបាននូវចំណេះដឹងច្បាស់លាស់ទាំងផ្នែកវិទ្យាសាស្រ្ត និងវិទ្យាសាស្រ្តសង្គម ដើម្បីរៀបចំខ្លួនត្រៀមបពា្ចប់ថ្នាក់ចំណេះទូទៅ ហើយមានសមត្ថភាព គ្រប់គ្រាន់ក្នុងការបន្តឈានទៅរកជំនាញ និងឯកទេសនៅថ្នាក់ឧត្តមសិក្សាពោរពេញ ដោយសមត្ថភាព។
  • ជំរុញឱ្យសិស្សានុសិស្សមានការអភិវឌ្ឍក្លាយជាធនធានមនុស្សពោរពេញដោយ សមត្ថភាព ទេពកោសល្យ សីលធម៌ និងមានទំនួលខុសត្រូវខ្ពស់ក្នុងសង្គម។

សិក្សាលើមុខវិជ្ជា៖

០១

ភាសាខ្មែរ

០២

ភាសាអង់គ្លេស

០៣

គណិតវិទ្យា

០៤

ភូមិវិទ្យា

០៥

សីលធម៌-ពលរដ្ឋវិជ្ជា

០៦

គីមីវិទ្យា

០៧

ប្រវត្តិវិទ្យា

០៨

ផែនដីវិទ្យា

០៩

ពិសោធន៍

១០

រូបវិទ្យា

១១

ជីវវិទ្យា

១២

សេដ្ឋកិច្ច

កម្មវិធីសិក្សាផ្នែកជំនាញ៖

+ កម្មវិធីជម្រើស៖ កីឡា

១. អប់រំកាយ

២. បាល់ទះ

៣. វាយកូនបាល់

៤. ការ៉ាតេ-ដូ

៥. បាល់បោះ

៦. វាយកូនឃ្លីលើតុ

៧. ទាត់បាល់

៨. ហែលទឹក

៩. កីឡាផ្សេងៗ

+ កម្មវិធីជម្រើស៖ ជំនាញបំណិតជីវិត

១. កុំព្យូទ័រ

២. តន្ត្រី

៣. របាំ

៤. គំនូរ

៥. គេហកិច្ច

លោកស្រី ហេង បូររឿង

ចាងហ្វាងរងមធ្យមសិក្សាបឋមភូមិ និងទុតិយភូមិ សាខាតាកែវ

អានបន្ត →

ថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២២