សារថ្នាក់បឋម​សិក្សា

សារថ្នាក់បឋម​សិក្សា

ជម្រាបសួរ លោក លោកស្រីដែលជាមាតាបិតា ឬ អ្នកអាណាព្យាបាលសិស្ស សួស្តីប្អូនៗសិស្សានុសិស្សទាំងអស់ជាទីស្រឡាញ់រាប់អាន! សូមស្វាគមន៍ការមកកាន់គេហទំព័រសាលារៀន អន្តរទ្វីប អាមេរិកាំង​។

ការអប់រំទាមទារនូវការបណ្តុះបណ្តាលតាំងពីថ្នាក់ក្រោមមកព្រោះជាមូលដ្ឋានគ្រឹះដ៏សំខាន់ដើម្បីឱ្យពួកគាត់មានបំណិនគ្រប់ជ្រុងជ្រោយ ដោយមានលោកគ្រូអ្នកគ្រូមានវិធីសាស្ត្របង្រៀន ល្អៗ បទពិសោធន៍ច្រើនឆ្នាំ និងយក​ចិត្ត​ទុកដាក់ខ្ពស់​បំផុតក្នុងការបណ្ដុះបណ្ដាល​សិស្សានុសិស្ស។

សាលារៀនអន្តរទ្វីប អាមេរិកាំង គឺជាថ្នាលបណ្តុះបណ្តាលដែលមានចក្ខុវិស័យច្បាស់លាស់ ទៅលើគុណភាព វិន័យ និងសេវាកម្ម ដែលអាចឱ្យលោក លោកស្រីជឿទុកចិត្តបាន។ លើសពីនេះ សិស្សានុសិស្សទាំងអស់ និងទទួលបានបទពិសោធន៍ថ្មីៗយ៉ាងច្រើនពីសាលារួមមាន ចំណេះដឹង ចំណេះធ្វើ ការរៀនរស់ជាមួយគ្នាប្រកបដោយក្រមសីលធម៌។

សាលារៀន​ មានកម្មវិធីសិក្សាស្របតាមក្រសួងអប់រំ យុវជន និងកីឡាជាគោល។ សាលាមានកម្មវិធីថ្មីៗបន្ថែមជាច្រើនទៀតសម្រាប់បុត្រធីតារបស់លោកអ្នកដូចជា មុខវិជ្ជាបំណិនជីវិត ​កម្មវិធីសិក្ខាសាលានានាទាំងក្នុង និងក្រៅសាលា ជំនាញកីឡាគ្រប់ប្រភេទយ៉ាងសម្បូរបែប និងការចូលរួមការងារសហគមន៍ ដើម្បីទទួលបានបទពិសោធន៍ក្នុងជីវិតជាដើម។

ក្នុងនាមខ្ញុំជាចាងហ្វាងរងក្រោមមត្តេយ្យ មត្តេយ្យ និងបឋមសិក្សា តំណាងឱ្យបុគ្គលិក លោកគ្រូ អ្នកគ្រូនៃសាលារៀន អន្តរទ្វីប អាមេរិកាំងសាខាតាកែវ សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ពីសំណាក់ លោក លោកស្រី មាតាបិតា ឬអ្នកអាណាព្យាបាល និងសិស្សានុសិស្សទាំងអស់ ដែលតែងតែគាំទ្រ និងផ្តល់ទំនុកចិត្ត មកលើសាលារៀនយើងខ្ញុំ។ សូមគោរពជូនពរ លោក លោកស្រី មាតាបិតា អ្នកអាណាព្យាបាល និងសិស្សានុសិស្សទាំងអស់ បានជួបប្រទះតែសេចក្តីសុខចម្រើន និងរកទទួលទានមានបានគ្រប់ភារកិច្ច។

សូមអរគុណ!

លោក តេង តាំងគា

ចាងហ្វាងរងក្រោមមត្តេយ្យ មត្តេយ្យ និងបឋមសិក្សា សាខាតាកែវ

ថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២២

គ្រូបង្រៀនទាំងអស់