ចាងហ្វាងរងមធ្យមសិក្សាបឋមភូមិ និងទុតិយភូមិ សាខាតាកែវ
ជម្រាបសួរ លោក លោកស្រីដែលជាមាតាបិតា ឬអ្នកអាណាព្យាបាលសិស្ស និងបងប្អូនសាធារណជនទាំងអស់ជាទីគោរពរាប់អាន!
តាងនាមឱ្យសាលារៀន អន្តរទ្វីប អាមេរិកាំង នាងខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោក លោកស្រីជាមាតាបិតា ឬអ្នកអាណាព្យាបាលដែលបានជ្រើសរើស និងគាំទ្រយ៉ាងពេញទំហឹងចំពោះ សាលារៀន អន្តរទ្វីប អាមេរិកាំង សម្រាប់បណ្តុះបណ្តាលបុត្រធីតារបស់លោកអ្នក។ សាលារៀន អន្តរទ្វីប អាមេរិកាំង គឺជាថ្នាលបណ្តុះបណ្តាលដែលមានចក្ខុវិស័យច្បាស់លាស់គឺ “គុណភាព វិន័យ សេវាកម្ម” សម្រាប់សិស្សានុសិស្សមកពីគ្រប់មជ្ឈដ្ឋានដើម្បីទទួលការអប់រំប្រកបដោយគុណភាព និងប្រសិទ្ធភាពខ្ពស់។ សិស្សានុសិស្សទាំងអស់នឹងទទួលបានការលើកកម្ពស់សមត្ថភាពឱ្យមានភាពក្លាហាន ភាពជាអ្នកដឹកនាំ ការសហការ ភាពម៉ត់ចត់ សុខភាពល្អ សាមគ្គីភាព ទំនាក់ទំនង និងបទពិសោធ ព្រមទាំងជំរុញឱ្យប្អូនៗសិស្សានុសិស្សមានសមត្ថភាពគ្រប់គ្រាន់ទាំងចំណេះដឹងទូទៅ ចំណេះធ្វើ និងភាសាអង់គ្លេសជាដើម។
សាលារៀន អន្តរទ្វីប អាមេរិកាំង បានយកចិត្តទុកដាក់បំពេញបេសកម្មអប់រំមួយឈរលើមាគ៌ាដ៏ត្រឹមត្រូវស្របតាមកម្មវិធីសិក្សារបស់ក្រសួង អប់រំ យុវជន និងកីឡា រួមទាំងគោលការណ៍របស់រដ្ឋាភិបាលក្នុងការកាត់បន្ថយភាពក្រីក្រ។ សាលាលើកកម្ពស់ និងលើកទឹកចិត្តសិស្សគ្រប់កម្រិតថ្នាក់ក្នុងការស្រាវជ្រាវតាមប្រព័ន្ធអ៊ីនធឺណេត តាមឯកសារយ៉ាងច្រើននៅក្នុងបណ្ណាល័យ មិនត្រឹមតែបណ្តុះបណ្តាលសិស្សានុសិស្សឱ្យមានចំណេះដឹងពិតប្រាកដ ក្រមសីលធម៌ គឺថែមទាំងឱ្យប្អូនៗចេះចែករំលែក មានទំនួលខុសត្រូវក្នុងសង្គម និងមានសមត្ថភាពគ្រប់គ្រាន់នៅពេលដែលប្អូនៗចេញទៅរៀននៅតាមសកលវិទ្យាល័យនានាមិនថាក្នុងប្រទេស ឬក្រៅប្រទេសឡើយ ហើយថ្ងៃអនាគតប្អូនៗនឹងក្លាយជាធនធានមនុស្សយ៉ាងពិតប្រាកដនៅក្នុងសង្គម។
ជាចុងក្រោយនាងខ្ញុំសូមថ្លែងអំណរគុណដល់មាតាបិតា និងអ្នកអាណាព្យាបាលសិស្សទាំងអស់ ដែលបានគាំទ្រ និងមានទំនុកចិត្តចំពោះសាលារៀន អន្តរទ្វីប អាមេរិកាំង ក៏ដូចជាផ្តល់ឱកាសដល់កូនៗ ឱ្យមកសិក្សានៅសាលារៀន អន្តរទ្វីប អាមេរិកាំង។ សូមគោរពជូនពរ លោក លោកស្រី មាតាបិតា អ្នកអាណាព្យាបាល និងប្អូនៗសិស្សានុសិស្សទាំងអស់មានសុខភាពល្អ សេចក្តីសុខសុភមង្គល និងជោគជ័យគ្រប់ភារកិច្ច។
ការវិនិយោគលើចំណេះដឹង នឹងនាំមកនូវប្រយោជន៍ដ៏ប្រសើរបំផុតសម្រាប់ខ្លួនឯង គ្រួសារ និងសង្គមជាតិទាំងមូល។
ថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២២