ការធ្វើបទបង្ហាញស្តីអំពី «ការប្រើប្រាស់បណ្ណាល័យ»

កាលពីថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៤ កន្លងទៅសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាតាកែវ បានរៀបចំបទបង្ហាញស្តីអំពី «ការប្រើប្រាស់បណ្ណាល័យ» ជូនដល់សិស្សានុសិស្សថ្នាក់ទី៤ «» និងថ្នាក់ទី ៥ «» សរុបចំនួន ៤១នាក់ នៅក្នុងបណ្ណាល័យ ម៉េងលី  ជេ. គួច ជាន់ទី០៤ សាខាតាកែវ។ នៅក្នុងបទបង្ហាញនេះលោកគ្រូ ឆែម ស្រយ ជាបណ្ណារក្សជាន់ខ្ពស់បានបង្ហាញសិស្សានុសិស្សនូវម៉ោងផ្តល់សេវាកម្មបណ្ណាល័យ ការទុកដាក់សម្ភារ របៀបចូលជាសមាជិក បណ្ណាល័យ  និងបទបញ្ញាត្តិផ្សេងៗរបស់សមាជិកបណ្ណាល័យ។ សិស្សានុសិស្សបានយកចិត្តទុកដាក់ត្រងត្រាប់ស្តាប់បទបង្ហាញ និងមានការបំផុសជាសំណួរសួរទៅកាន់វាគ្មិនយ៉ាងផុសផុលផងដែរ។

ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៤

អត្ថបទទាក់ទង