កាលពីថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៤ សាលារៀន អន្តរទ្វីប អាមេរិកាំង សាខាតាកែវ បានធ្វើបទបង្ហាញជូនដល់លោកគ្រូ អ្នកគ្រូ និងបុគ្គលិកគ្រប់ផ្នែកស្ដីអំពី “វិធីសាស្រ្តបង្រៀនដោយបញ្ជ្រាបទ្រឹស្ដី” ដោយអ្នកគ្រូ ជ័យ សុភ័ក្រ្ត។ ក្រោយពីបញ្ចប់មេរៀននេះលោកគ្រូ អ្នកគ្រូទាំងអស់គ្នា និងទទួលបាន៖
១- យល់ដឹងអំពីធម្មជាតិនៃការគិត ការសន្និដ្ឋាន ការវិវឌ្ឍនៃ ញាណយល់ដឹងរបស់មនុស្ស និងការកសាងចំណេះដឹង។
២- យល់ដឹងពីកម្រិតនៃការសិក្សា((តាមលោក Bloom Taxonomy។
៣- យល់ពីកម្រិតនៃការរៀបចំសំណួរនៃកម្រិតនីមួយៗតាមទ្រឹស្តី Bloom's Taxonomy ។
៤- យល់ដឹងអំពីវិធីសាស្ត្រដែលនាំឱ្យសម្រេចបាននូវកម្រិតសិក្សា របស់ Bloom's Taxonomy។
ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៤