នាថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៤ នៅក្នុងឱកាសពិធីរំឮកគុណលោកគ្រូ អ្នកគ្រូ ដោយសេចក្តីគោរពស្រឡាញ់ នឹករលឹក និងទឹកចិត្តកតញ្ញូ ចំពោះគុណបំណាច់យ៉ាងធំធេងរបស់លោកគ្រូ អ្នកគ្រូ ដែលធ្លាប់បង្ហាត់បង្រៀន ទូន្មានប្រៀនប្រដៅឱ្យមានចំណេះដឹងដល់សិស្សបានខិតខំបង្ហាត់បង្រៀន ឱ្យមាននូវពុទ្ធិ ប្រកបដោយបញ្ញាញាណ ក្នុងការត្រិះរិះនូវរាល់កិច្ចការរកស៊ីចិញ្ចឹមជីវិតប្រចាំថ្ងៃ ប្រកបដោយគុណធម៌ និងសីលធម៌ល្អក្នុងសង្គមជាតិ។ លោកគ្រូ អ្នកគ្រូក្នុងការចែករំលែកនូវចំណេះដឹងដល់សិស្សប្រកបដោយស្មាមញញឹម សង្ឃឹមសិស្សរបស់ខ្លួននឹងមានអនាគតល្អ សម្រាប់គ្រួសារ និងសង្គមជាតិ។ ឆ្លើយតបនឹងការលះបង់យ៉ាងធំធេងរបស់លោកគ្រូ អ្នកគ្រូនេះហើយ ទើបជំរុញឱ្យ សិស្សានុសិស្សនៃសាលារៀន អន្តរទ្វីប អាមេរិកាំង រួមគ្នាបង្កើតនូវកម្មវិធី «ពិធីរំឮកគុណគ្រូ» នេះឡើង។ សិស្សានុសិស្សបានបង្ហាញនូវអារម្មណ៍ក្តុកក្តួលចំពោះលោកគ្រូអ្នកគ្រូមិត្តរួមថ្នាក់ដែលត្រូវជិតឃ្លាតឆ្ងាយពីគ្នារួមផ្សំ និងអារម្មណ៍សប្បាយរីករាយទៀតសោត។
ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៤