កាលពីថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៤ កន្លងទៅនេះគណៈគ្រប់គ្រងសាលារៀន អន្ដរទ្វីប អាមេរិកាំង សាខាតាកែវ បាននាំសិស្សានុសិស្សថ្នាក់ទី១ និងទី២ ចុះទស្សនកិច្ចសិក្សាលើកទី៨ ទៅកាន់ផ្សារតាកែវ និងសោភ័ណ ម៉ាត ។
ដំណើរទស្សនកិច្ចសិក្សានេះ ផ្តល់ឱកាសសម្រាប់សិស្សានុសិស្សសិក្សាសង្កេតអំពីមហាជន និងបរិស្ថានជុំវិញ ហើយក៏ជាឱកាសដែលសិស្សានុសិស្សទទួលបាននូវចំណេះដឹងជាច្រើនបន្ថែមលើមេរៀនក្នុងថ្នាក់ដូចជា៖
១. ចេះប្រាស្រ័យទាក់ទងជាមួយអាជីវករ មហាជន និងរឹតចំណងមិត្ដភាពជាមួយមិត្ដរួមថ្នាក់ និងមិត្តរួមសាលារៀនរបស់ពួកគេ។
២. ឃើញរូបភាព និងស្ថានភាពពិតៗ ដែលធ្លាប់បានសិក្សាក្នុងថ្នាក់ និងរៀននូវវាក្យសព្ទថ្មីៗបន្ថែមទៀត។
៣. ស្គាល់ស្លាកសញ្ញា និងកំណត់សម្គាល់ផ្សេងៗ ដែលមានប្រើប្រាស់ក្នុងហាង ម៉ាត និងទីសាធារណៈនានា។
៤. ស្គាល់ឈ្មោះត្រី សាច់ ផ្លែឈើ និងបន្លែបង្ការគ្រប់ប្រភេទ ដែលមានលក់នៅទីផ្សារ និងចេះរៀបចំទុកដាក់អាហារទៅតាមទីកន្លែងសមស្របតាមបរិយាកាស។
៥. មានបម្រុងប្រយ័ត្នចំពោះការទិញនូវផលិតផល បន្លែ និងអាហារផ្សេងៗ ដែលមានសារធាតុគីមីប៉ះពាល់ដល់សុខភាព។
៦. មានបម្រុងប្រយ័ត្នចំពោះការទុកដាក់របស់របរ និងថែរក្សាប្រាក់កាក់របស់ខ្លួនក្នុងពេលធ្វើដំណើរតាម នៅតាមទីសាធារណៈ។
៧. បង្កើនភាពក្លាហាន និងបទពិសោធន៍ក្នុងការសហការ ដឹកនាំ ទំនាក់ទំនងក្នុងក្រុម ភាពម្ចាស់ការ និងមានទំនាក់ទំនងល្អជាមួយមហាជនបានកាន់តែប្រសើរ។
៨. ទទួលបាននូវចំណេះដឹងថ្មីៗបន្ថែម និងអារម្មណ៍ជ្រះថ្លាកំទ្បុងពេលកំពុងទស្សនកិច្ចនៅទីនោះ ក៏ដូចជាពេលត្រឡប់មកគេហដ្ឋានវិញផងដែរ។
សកម្មភាពផ្សេងៗ សូមចុចលើតំណភ្ជាប់ខាងក្រោម៖
https://www.facebook.com/photo?fbid=422839966739285&set=pcb.422841190072496
ថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៤