ពិធីបិទបវេសនកាល ឆ្នាំសិក្សា២០២៣-២០២៤

នាព្រឹកថ្ងៃទី​២៦ ខែកក្កដា ឆ្នាំ២០២៤ គឺជាពិធីបិទបវេសនកាល ឆ្នាំសិក្សា២០២៣-២០២៤ សម្រាប់សិស្សានុសិស្សថ្នាក់ទី១ ដល់ទី១២ នៃសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាតាកែវ ។ រយៈពេល១ឆ្នាំសិក្សានៃសិស្សានុសិស្សគ្រប់កម្រិតត្រូវបានបញ្ចប់ជាពេលបង្ហាញនៅលទ្ធផលដែលបានខិតខំប្រឹងប្រែងសិក្សាកន្លងមក ក៏ជាពេលវេលាដែលលោកគ្រូ អ្នកគ្រូ សិស្សានុសិស្សបានសម្រាកពីការងារ និងការសិក្សា។ កម្មវិធីនេះ ត្រូវបានប្រព្រឹត្តទៅដោយភាពសប្បាយរីករាយជាមួយនឹងការបង្ហាញទេព​កោសល្យ​ដ៏​ល្អៗ​​ និងប៉ិនប្រសប់របស់ប្អូនៗ​​សិស្សានុសិស្សនៃសាលារៀន អន្តរទ្វីប អាមេរិកាំង ដូច​ជាការច្រៀង​ចម្រៀង និងលេងហ្គីតា ការច្រៀងចម្រៀងរួមគ្នា និងបង្ហាញចង្វាក់រាំ ព្រមទាំងមានការសម្តែងរឿងខ្លីផងដែរ។

ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៤

អត្ថបទទាក់ទង