នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៤ គណៈគ្រប់គ្រងនៃសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាខេត្តតាកែវ បានរៀបចំដំណើរទស្សនកិច្ចសិក្សាលើកទី៩ សម្រាប់សិស្សថ្នាក់ទី៤ ដល់ទី៦ទៅកាន់សារមន្ទីរខេត្តតាកែវ ដើម្បីឱ្យសិស្សានុសិស្សក្រៅអំពីការរៀននៅក្នុងថ្នាក់ជាមួយគ្រូ បានទៅសិក្សាស្រាវជ្រាវ ពីប្រត្តិសាស្រ្ត វប្បធម៌ អរិយធម៌នៅតាមរមនីយដ្ឋាន ប្រាសាទ ឬសារមន្ទីរនានា ដើម្បីឱ្យសិស្សានុសិស្សទទួលបានចំណេះដឹងថ្មីៗបន្ថែមទៀត។ ក្នុងនោះផង ក្រោមការសហការពីអ្នកពាក់ព័ន្ធ ក៏ដូចជាលោកគ្រូអ្នកគ្រូរបស់សាលាផងដែរនោះ បានធ្វើឱ្យដំណើរទស្សនកិច្ចសិក្សាបានប្រព្រឹត្តិដោយជោគជ័យ ហើយសិស្សានុសិស្សបានចូលទៅសិក្សាស្រាវជ្រាវពីប្រវត្តិសាស្រ្ត និងវត្ថុបុរាណផ្សេងៗដែលមានដាក់តាំងក្នុងសារមន្ទីរ។
បន្ទាប់ពីបានទស្សនារួចមក សិស្សានុសិស្ស ក៏ដូចជាលោកគ្រូ អ្នកគ្រូបានគោរពថ្លែងអំណរអរគុណដល់បុគ្គលិក និងក្រុមការងារនៅសារមន្ទីរ ដែលបានអនុញ្ញាតិ និងធ្វើបទបង្ហាញមកប្អូនៗ ដើម្បីជាប្រយោជន៍ក្នុងការសិក្សារៀនសូត្រ និងបានយល់ដឹងពីវត្ថុបុរាណមានអាយុកាលរាប់រយឆ្នាំ ដែលបន្សល់ទុកតាំងពីដូនតាមក។
សកម្មភាពផ្សេងៗ សូមចុចលើតំណភ្ជាប់ខាងក្រោម៖
https://www.facebook.com/photo/?fbid=457794253243856&set=pcb.457805779909370
ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៤