អបអរទិវាកុមារអន្តរជាតិ និងទិវាកុមារកម្ពុជា

សិស្សានុសិស្សនៃ​សាលារៀន អន្តរទ្វីប អាមេរិកាំង សាខាតាកែវ  បាន​ប្រារព្ធពិធីអបអរទិវាកុមារអន្តរជាតិ និងទិវាកុមារកម្ពុជា ១មិថុនា​ កាលពីថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៣ កន្លងទៅនេះប្រកបដោយបរិយាកាសរីករាយបំផុត។ កម្មវិធីនេះផងដែរស្ថិតនៅក្រោមការចូលរួមរបស់គណៈគ្រប់គ្រងសាលា ចាងហ្វាង ចាងហ្វាងរង លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សយ៉ាងច្រើនកុះករនៅក្នុងពិធីទាំងមូល។ នៅក្នុងពិធីអបអរទិវាកុមារអន្តរជាតិ និងទិវាកុមារកម្ពុជា គណៈគ្រប់គ្រងសាលាបានបង្កើតកម្មវិធីកម្សាន្តជាច្រើន ដើម្បីផ្តល់ឱកាសដល់កុមារតូចៗបានសប្បាយរីករាយផង និងបញ្ចេញសមត្ថភាព ទេពកោសល្យ ឬភាពប៉ិនប្រសប់​របស់ពួកគេតាមរយៈការសម្ដែង និងលេងល្បែងកម្សាន្តផ្សេងៗ។

សូមជម្រាបជូនដែរថា ពិធីអបអរទិវាកុមារអន្តរជាតិ និងទិវាកុមារកម្ពុជា នៃសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាតាកែវ រៀបចំធ្វើនៅពេលនោះ គឺដើម្បីឆ្លើយតបនឹងសិទ្ធិសេរីភាពកុមារ ក៏ដូចជាការចូលរួមបង្កើន​ការប្រយុទ្ធប្រឆាំង​អំពើកេង​ប្រវ័ញ្ចលើកម្លាំងពលកម្ម​កុមារ និងបង្ហាញពីការយកចិត្តទុកដាក់លើការលើកកម្ពស់ការយល់ដឹងរបស់កុមារផងដែរ។ ព្រោះថា កុមារគឺជាចំណែកមួយនៃមនុស្សទូទៅនៅលើពិភពលោក ដែលទាមទារការអភិវឌ្ឍផ្នែកសព៌ាង្គកាយ បញ្ញា ស្មារតី និងត្រូវការអប់រំសមត្ថភាពចំណេះដឹងជាដើម។ កុមារទាំងឡាយមិនត្រឹមតែត្រូវការអប់រំសីលធម៌ សុជីវធម៌ និងបំណិនជីវិតពីសំណាក់លោកគ្រូ អ្នកគ្រូ និងអាណាព្យាបាលប៉ុណ្ណោះទេ តែក៏ត្រូវការយកចិត្តទុកដាក់ពីអ្នកនៅជុំវិញខ្លួនពួកគេផងដែរ។

      

សកម្មភាពផ្សេងៗ សូមចុចលើតំណភ្ជាប់ខាងក្រោម៖

https://www.facebook.com/photo/?fbid=298913682465248&set=pcb.298917345798215

ថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២៣

អត្ថបទទាក់ទង