សារថ្នាក់មត្តេយ្យសិក្សា

សារថ្នាក់មត្តេយ្យសិក្សា

ជម្រាបសួរលោក លោកស្រីជាទីស្រឡាញ់រាប់អាន!

ថ្នាក់ក្រោមមត្តយ្យ មត្តេយ្យ និងបឋមសិក្សាជាដំណាក់កាលដំបូងនៃការអប់រំ និងជាចំណុចចាប់

ផ្ដើមនៃជីវិតសិក្សារបស់ប្អូនៗក្នុងការរៀនសូត្រពីមូលដ្ឋានគ្រឹះទាំងអក្សរ ទាំងលេខ និងសញ្ញាណនៃគំនូរ ផ្សេងៗ ដូច្នេះ សូមលោក លោកស្រីជឿទុកចិត្តមកលើសាលារៀន អន្តរទ្វីប អាមេរិកាំង ជាសាលាចំណេះទូទៅដែលផ្ដល់នូវចំណេះដឹងប្រកបដោយគុណភាព វិន័យ សេវាកម្ម ពិសេសមិនត្រឹមតែផ្ដល់នូវចំណេះនោះទេ គឺអប់រំទាំងឥរិយាបថ អាកប្បកិរិយាល្អ បណ្ដុះភាពក្លាហានក្នុងការហ៊ានសួរ ហ៊ានឆ្លើយ ព្រមទាំងមានជំនាញផ្សេងៗដូចជា កីឡា គំនូរ តន្រ្តី…ផងដែរ។ យើងខ្ញុំបេ្តជ្ញាចិត្តអប់រំកូនៗ របស់លោក អ្នកឱ្យក្លាយជាកូនល្អ សិស្សល្អ និងពលរដ្ឋល្អ ដែលមានទំនួលខុសត្រូវចាប់តាំងពីវ័យក្មេង។

សូមចូលរួមជាមួយពួកយើងដើម្បីធ្វើឱ្យជីវិតកូនៗ របស់លោក អ្នកកាន់តែប្រសើរឡើង។

ដោយក្ដីគោរពពីសាលារៀន អន្តរទ្វីប អាមេរិកាំង លោក តេង តាំងគា ជាចាងហ្វាងរងក្រោមមត្តេយ្យ មត្តេយ្យ និងបឋមសិក្សា សាខាតាកែវ។

សូមអរគុណ!

លោក តេង តាំងគា

ចាងហ្វាងរងក្រោមមត្តេយ្យ មត្តេយ្យ និងបឋមសិក្សា សាខាតាកែវ

Nov 03, 2022

គ្រូបង្រៀនទាំងអស់