កិច្ចការសិស្ស

កិច្ចការសិស្ស

 

ការិយាល័យកិច្ចការសិស្ស​ មានមុខ​ងារ​ដ៏​សំខាន់​ក្នុង​ការ​លើកទឹកចិត្ត​ និង​ជួយ​ជំរុញ​សិស្សានុសិស្ស​ នៃ​សាលារៀន​ អន្តរទ្វីប​ អាមេរិកាំង​ ឱ្យ​ទទួល​បាន​នូវ​ប្រសិទ្ធភាព​នៃ​ការអប់រំ​ រួមមាន​វិន័យ​ សីលធម៌​ សុជីវធម៌​ និង​ការសិក្សា​ប្រកបដោយ​គុណភាព​ និង​សុវត្ថិភាព​ទាំង​ផ្លូវកាយ​ និង​ផ្លូវចិត្ត​។ យើង​បាន​ជួយ​ឱ្យ​ពួកគាត់​អាច​អភិវឌ្ឍ​ និង​ផ្លាស់​ប្តូរ​ការ​គិត​ ព្រមទាំង​អាកប្ប​កិរិយា​ឱ្យ​ឆ្ពោះទៅ​រក​ចំណុច​វិជ្ជមាន​ និង​ត្រឹមត្រូវ​ ​ ក្នុង​កិច្ចការ​នេះ​ដែរ​ កិច្ចការសិស្សមានតួនាទី​ដោះស្រាយ និងជួយសម្របសម្រួលដល់អតិថិជន ឬសិស្សានុសិស្សនូវរាល់បញ្ហាដូចជា ការសុំច្បាប់ឈប់សម្រាក ការសុំប្ដូរវេនសិក្សា ការសុំលិខិតអនុញ្ញាតមករៀនយឺតពេល រួមទាំងលិខិតសុំចេញពីរៀនមុនម៉ោង និងជាកន្លែងបណ្ដុំព័ត៌មាន ហើយផ្ដល់ព័ត៌មានសម្រាប់សិស្សានុសិស្ស និងអ្នកអាណាព្យាបាលទទួលចុះឈ្មោះសិស្សានុសិស្សដែលចូលរួមក្នុង​ព្រឹត្តិការណ៍ផ្សេងៗរបស់សាលា។