បន្ទះស្រូបពន្លឺព្រះអាទិត្យក្នុងអវកាស អាចបញ្ជូនថាមពលចុះមកផែនដីគ្រប់ពេលវេលា

អត្ថបទព័ត៌មានស្តីអំពីបច្ចេកវិទ្យា ក្រោមប្រធានបទ “បន្ទះស្រូបពន្លឺព្រះអាទិត្យក្នុងអវកាស អាចបញ្ជូនថាមពលចុះមកផែនដីគ្រប់ពេលវេលា”
អត្ថបទដកស្រង់ដោយ : មុំ ស៊ីដារ៉ា 
#MJQE #AmericanInterconSchool 

ខណៈដែលពិភពលោកកំពុងផ្លាស់ប្តូរបន្តិចម្តងៗ ការវិឌ្ឍនៃបច្ចេកវិទ្យាមានសារៈសំខាន់ជាច្រើនសម្រាប់មនុស្សលើភពផែនដី។ ពីមួយថ្ងៃទៅមួយថ្ងៃពិភពលោកកំពុងឆ្ពោះទៅរកប្រភពថាមពលស្អាតដូចជា ថាមពលព្រះអាទិត្យ ខ្យល់ និងវារីអគ្គិសនី។ អ្នកវិទ្យាសាស្រ្តបានរុករករបកគំឃើញថ្មីៗក្នុងការឆ្លើយតប និងដោះស្រាយបញ្ហាដែលកំពុងជួបប្រទះលើភពផែនដី។  

កាលពីឆ្នាំ១៩៥៨ បន្ទះសូឡាត្រូវបានបំពាក់លើផ្កាយរណបរបស់សហរដ្ឋអាមេរិក ដែលផ្តល់ថាមពលសម្រាប់ប្រើប្រាស់របស់ផ្កាយរណប Vanguard 1 ក្នុងលំហអាកាស។ ថ្មីៗនេះក្រុមអ្នកវិទ្យាសាស្រ្តននៃចក្រភពអង់គ្លេសកំពុង អភិវឌ្ឍប្រភពថាមពលថ្មីមួយទៀតពីលំហអាកាសដើម្បីផ្តល់ថាមពលស្អាតដល់ភពផែនដី។  The HARRIER ជាផ្កាយរណបវិលតាមផែនដី ហើយមុខរបស់វាបែបទៅរកព្រះអាទិត្យ ដោយការស្រូបយកថាមពលក្នុងលំហ ហើយ   បញ្ចូលមកផែនដី។ ថាមពលពន្លឺព្រះអាទិត្យដែលមានមូលដ្ឋានលើលំហ នឹងត្រូវចាប់យកថាមពលរបស់ព្រះអាទិត្យនៅក្នុងលំហ ដោយប្រើផ្កាយរណបដែលបំពាក់ដោយបន្ទះស្រូបពន្លឺព្រះអាទិត្យ។ បន្ទាប់មកថាមពលត្រូវបានបញ្ជូនដោយឥតខ្សែក្នុងទម្រង់មីក្រូវ៉េវទៅកាន់ស្ថានីយទទួលជាក់លាក់នៅលើផែនដី ដែលបំប្លែងថាមពលព្រះអាទិត្យទៅជាអគ្គិសនីវិញ។ នាពេលអនាគតឆាប់ៗ ថាមពលស្អាត និងតម្លៃប្រើប្រាស់អគ្គិសនី នឹងមានតម្លៃថោក ហើយអាចប្រើប្រាស់ក្នុងរយៈពេល២៤ម៉ោងពេញមួយឆ្នាំ។  

អត្ថបទដកស្រង់ និងកែសម្រួលចេញពីគេហទំព័រ៖
https://khmer.voanews.com/a/solar-panels-in-space-could-beam-power-down-to-earth-24-7/7563275.html

ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៤

អត្ថបទទាក់ទង