បន្តបណ្តុះទម្លាប់ល្អដល់សិស្សានុសិស្សក្នុងការកាត់បន្ថយប្រើប្រាស់ទូរសព្ទងាកមកចាប់កាន់សៀវភៅអានជាប្រយោជន៍!

អត្ថបទព័ត៌មានស្តីពីការអប់រំ ក្រោមប្រធានបទ “បន្តបណ្តុះទម្លាប់ល្អដល់សិស្សានុសិស្សក្នុងការកាត់បន្ថយប្រើប្រាស់ទូរសព្ទងាកមកចាប់កាន់សៀវភៅអានជាប្រយោជន៍!”
អត្ថបទដោយ : ប៉ែន មាលតី 
#MJQE #AmericanInterconSchool

ទោះបីជាការប្រើប្រាស់បច្ចេកវិទ្យាមានលក្ខណទូលំទូលាយជាសកលក្តី ក៏គណៈគ្រប់សាលារៀន អន្តរទ្វីប អាមេរិកាំង នៅតែមានក្តីកង្វល់យ៉ាងខ្លាំងចំពោះការសិក្សារបស់សិស្សានុសិស្សរបស់ខ្លួន។ ជាក់  ស្តែងសម្រាប់ឆ្នាំសិក្សាថ្មីនេះ គណៈគ្រប់គ្រងសាលារៀន អន្តរទ្វីប អាមេរិកាំង បានដាក់ចេញនូវបញ្ញត្តិថ្មីមួយបន្ថែមទៀតពីបទបញ្ជាផ្ទៃក្នុងសាលារៀនដែលធ្លាប់តែអនុវត្តយ៉ាងតឹងរឹងកន្លងមកចំពោះការប្រើប្រាស់ទូសព្ទដៃរបស់សិស្សានុសិស្សរបស់ខ្លួននោះគឺ សិស្សានុសិស្សទាំងអស់មិនអនុញ្ញាតឱ្យប្រើប្រាស់ទូរសព្ទនៅក្នុងកំឡុងពេលសិក្សា និងនៅក្នុងបរិវេណសាលាឡើយ។ ជាពិសេសគឺក្នុងម៉ោងសម្រាកចេញលេងក៍មិនអនុញ្ញាតិឱ្យប្រើប្រាស់ដែរ។ 

ឆ្លងតាមការសង្កេតក្នុងការសិក្សារបស់ប្អូនៗមួយរយៈនេះនៅម៉ោងសម្រាកចេញលេងគឺប្អូនៗបានផ្លាស់ប្តូរឥរិយាបថបានល្អប្រសើរជាងពេលមុន ដោយប្អូនៗបានងាកមកចូលបណ្ណាល័យចាប់កាន់សៀវភៅអាន ជុំគ្នាធ្វើលំហាត់ ចេះពិភាក្សាគ្នាលើមេរៀនដែលរៀនរួច ចេះជជែកប្រាស្រ័យទាក់ទងគ្នាទៅវិញទៅមកបានយ៉ាងល្អ។ ទាំងនេះគឺជាសញ្ញាវិជ្ជមានថ្មីមួយដែលជំរុញឱ្យការសិក្សារបស់ប្អូនៗកាន់តែមានសន្ទុះខ្លាំងឡើងមួយកម្រិតបន្ថែមទៀតរួមជាមួយនឹងការផ្តល់នូវគុណភាពសិក្សាអប់រំពីសំណាក់លោកគ្រូ អ្នកគ្រូដែលបទពិសោធច្រើនឆ្នាំ។ 

ជាមួយគ្នានេះដែរភ្ជាប់ជាមួយការអនុវត្តវិន័យនេះ គណៈគ្រប់គ្រងសាលារៀនបានដាក់កម្មវិធីថ្មីៗបន្ថែមទៀតដូចជា ជំរុញការអានសៀវភៅទៅតាមមុខវិជ្ជានីមួយៗដើម្បីពង្រឹង និងបង្កើនចំណេះដឹងដល់សិស្សានុសិស្សនៃសាលារៀនរបស់យើងឱ្យកាន់តែមានលក្ខណៈទូលំទូលាយ និងវិវឌ្ឍន៍ខ្លួនកាន់តែល្អប្រសើរ។

ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២២

អត្ថបទទាក់ទង