បើកបវេសនកាលឆ្នាំសិក្សាថ្មី២០២២-២០២៣

បើកបវេសនកាលឆ្នាំសិក្សាថ្មី២០២២-២០២៣

កាលពី​ថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២២ កន្លងទៅនេះ លោកគ្រូ អ្នកគ្រូ បុគ្គលិក និងគណៈកម្មការសាលានៃសាលារៀន អន្តរទ្វីប អាមេរិកាំង មានសកម្មភាពរស់រវើក និង​ទឹកមុខ​ស្រស់ស្រាយ​ដើម្បីទទួលស្វាគមន៍សិស្សានុសិស្សសម្រាប់ចូលរៀន​ឆ្នាំ​សិក្សា​ថ្មី ២០២២​-​២០២៣ ​ដែលប្រព្រឹត្តិទៅ​ដោយភាពកក់ក្តៅ និងមានស្និតស្នាលរវាងសិស្ស និងលោកគ្រូ អ្នកគ្រូ។ម្យ៉ាងថ្ងៃ​ចូលរៀន​ដំបូង​ដើមឆ្នាំ​សិក្សា​ថ្មីនេះ ពិតជា​មាន​សារៈសំខាន់ និង​អត្ថ​ប្រយោជន៍ សម្រាប់​សិស្សានុសិស្ស ក្នុងការតម្រង់ទិសទៅដល់ពួកគាត់ដូចជា បន្ទប់សិក្សា វិន័យសាលា និងទីតាំងសំខាន់ៗមួយចំនួននៅក្នុងបរិវេណសាលាដើម្បីឱ្យសិស្សានុសិស្សបានដឹង និងយល់ពីបទ​បញ្ញ​តិ​សាលានៃសាលានៃសាលារៀន អន្តរទ្វីប អាមេរិកាំង។ ​បន្ថែមពីនេះទៀតនៅពេល​សិស្សានុសិស្ស​ដឹង​ច្បាស់ ស្គាល់​ច្បាស់ ពី​បញ្ហា​នានា​ទាក់ទិន​នឹង​សាលា លោកគ្រូ អ្នកគ្រូ គោលការណ៍​សាលា និង​បទ​បញ្ញ​តិ​សាលា​ជាដើម​ ហើយ​សិស្សានុសិស្ស​នឹង​បាន​ត្រៀមខ្លួន​រួចជាស្រេច​ក្នុង​ការ​ទទួលយក ហើយ​ចេះ​កំណត់​គោលដៅ​សម្រាប់​សិក្សាតាំងពី​ដើមឆ្នាំ រហូត​ចុងឆ្នាំ​សិក្សា ដើម្បី​ទទួល​បាន​ផ្លែផ្កា​ល្អ និង​ជា​ធនធាន​ដ៏​ប្រពៃ​សម្រាប់​ខ្លួនឯង គ្រួសារ និង​សង្គមជាតិ នា​ពេល​បច្ចុប្បន្ន និង​អនាគត។

សូមចុចលីនខាងក្រោមនេះដើម្បីមើលសកម្មភាពសិស្សានុសិស្សថ្ងៃចូលរៀនដំបូងនៃបវេសនកាលឆ្នាំសិក្សាថ្មី

https://www.facebook.com/ais.mjqeducation/posts/pfbid0v2j6gjfL7qXeVSwgZoeSr1L4DJPBMa5S1S33JzWAuYfgJAQKbR​DJ97LnWTzAuPdKl

ថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២២

អត្ថបទទាក់ទង