ពិធីសម្តែងព្រះធម្មទេសនា ស្តីអំពីការដឹងគុណមាតាបិតា និងគុណគ្រូដល់សិស្សានុសិស្ស

កាលពី​ថ្ងៃទី​០១​ ខែធ្នូ​ ឆ្នាំ២០២២ កន្លងទៅ​នេះ​ សាលារៀន​ អន្ដរ​ទ្វីប​ អាមេរិកាំង សាខាតាកែវ ​ បាន​ប្រារព្ធ​ពិធី​សម្តែង​ព្រះ​ធម្មទេសនា​ស្ដីពី​ “ការ​ដឹងគុណ​មាតាបិតា​ និង​គុណគ្រូ​” ជូន​ដល់​ប្អូន​ៗសិស្សានុសិស្ស​ថ្នាក់បឋមសិក្សា និងមធ្យមសិក្សា នៃសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាតាកែវ។  នៅ​កម្មវិធី​សម្តែង​ព្រះ​ធម្មទេសនា​នេះ​ ព្រះសង្ឃ​បាន​សម្តែង​ឱវាទ​អប់រំ​សីលធម៌​ អប់រំ​ចិត្ត​ និង​រំឭក​ដាស់តឿន​បន្ថែម​ដល់​ប្អូន​ៗសិស្សានុសិស្ស​ឱ្យ​ប្រកាន់ខ្ជាប់​នូវ​ការគោរព​ប្រណិប័តន៍​ឱ្យ​បាន​ល្អប្រពៃ​ចំពោះ​មាតាបិតា​ដែល​មានគុណ​បាន​ផ្ដល់​កំណើត​ចិញ្ចឹម​បីបាច់​ថែរក្សា​អប់រំ​ទូន្មាន​ប្រៀនប្រដៅ​ និង​ទំនុកបម្រុង​គ្រប់បែប​យ៉ាង​ដល់​កូន​បាន​មក​រៀន​សូត្រ​ និង​យល់ដឹង​កាន់តែ​ច្បាស់​ពី​តម្លៃ​នៃ​ការសិក្សា​ក៏ដូចជា​ការជំរុញ​ទឹកចិត្ត​ប្អូន​ៗឱ្យ​បង្កើន​ការ​ខិតខំ​ប្រឹងប្រែង​យកចិត្ត​ទុកដាក់​ស្វាធ្យាយ​ កុំឱ្យ​រវាត​ឃ្លាតឆ្ងាយ​ពី​គុណធម៌​នៅក្នុង​ជីវិត​ប្រចាំថ្ងៃ​។ ក្រោយពេល​សិស្សានុសិស្ស​បាន​ស្ដាប់​កម្មវិធី​ព្រះ​ធម្មទេសនា​នេះ​រួចមក​ ធ្វើ​ឱ្យ​ពួកគេ​មួយចំនួន​មាន​ទឹកមុខ​ក្រៀម​ក្រំ​ពោរពេញ​ដោយ​ភាព​ស្ងប់ស្ងាត់​ និង​មួយចំនួន​ទៀត​បាន​យំ​ដោយសារ​បានដឹង​ពី​កំហុស​ខុសឆ្គង​មួយចំនួន​របស់​ខ្លួន​ដែល​បាន​ធ្វើ​មក​លើ​លោកគ្រូ​ អ្នកគ្រូ​ និង​មាតាបិតា​កន្លងមក​ ហើយ​ពួកគេ​បាន​តាំងចិត្ត​កែប្រែ​កំហុស​ និង​ត្រង់​ត្រាប់​ស្តាប់​ និង​ទទួល​នូវ​ឱវា​ទល្អៗ​ដែល​ជា​មាគ៌ា​នាំ​ ដែល​ញ៉ាំង​សេចក្តី​សុខក្សេមក្សាន្ត​ និង​ប្រយោជន៍​មកដល់​ខ្លួន​។

   

  

សកម្មភាពផ្សេងៗ សូមចុចលើតំណភ្ជាប់ខាងក្រោម៖

https://www.facebook.com/ais.mjqeducation/photos/pcb.6199136140118279/6199127646785795/

ថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២២

អត្ថបទទាក់ទង